ប៉ៃលិន: ស្នងការដ្ឋាននគរបាលខេត្តធ្វើការបង្ក្រាបករណីជួញដូរនិង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ កាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អនុសេនីយ៍ទោ វ៉ន វាសនា បានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់អោយកម្លាំងផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ផង់ ជឿម នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីដឹកនាំកងកម្លាំង ចុះធ្វើការបង្ក្រាបកន្លែងជួញដូរនិង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួនមួយកន្លែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ នៅចំណុចខាងលើ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម:
១- ស៊ុន វុទ្ធី ហៅអាចាវ ភេទប្រុស អាយុ២៩ឆ្នាំ
២- ចាន់ បូរី ភេទប្រុស អាយុ១៨ឆ្នាំ
៣- រឿង សុខហឿន ភេទប្រុស អាយុ២៥ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងត្រូវបានស៊ើបអង្កេតស្រាវជ្រាវរកបក្ខពួក និងចាត់ការតាមនិតិវិធីច្បាប់៕


មតិយោបល់