ព័ត៌មានជាតិ

ព្រឹ​ក​ស្អែ​ក​​នេះ​​​ថ្ងៃ​រំ​លឹ​ក​គុ​ណ​ម្តា​យ​​ពិ​ត​​​ជា​​​​​​​ក​ក្រើ​ក​​​ហ្វេ​ស​ប៊ុ​ក​​

ពី​មួ​យ​ឆ្នាំ​ទៅ​មួ​យ​ឆ្នាំ​ឃើ​ញ​ថា​យុ​វ​ជ​ន​ខ្មែ​រ​ទាំ​ង​ប្រុ​ស​ទាំ​ង​ស្រី​មា​ន​កា​រ​ចា​ប់​អា​រ​ម្ម​ណ៍​
ទៅ​​​លើ​​ថ្ងៃ​រំ​លឹ​ក​គុ​ណ​ម្តា​យ​ ​(Mother’s Day)​ ​កា​ន់​តែ​ច្រើ​ន​ឡើ​ង​ៗ​គួ​រ​​ឲ្យ​ក​ត់​​ស​ម្គា​ល់​​​​។​នៅថ្ងៃ​​ស្អែ​ក​នេះ​​​​​ដែ​រ​ ​ប្រ​ហែ​ល​​​ជា​​មិ​ន​ខុ​ស​​ពី​ឆ្នាំ​​ទៅ​​ប៉ុ​ន្មា​ន​​នោះ​ទេ​​ប្រា​ក​ដ​​​ជា​​​មា​ន​​យុ​វ​ជ​ន​មួ​យ​ចំ​នួ​ន​​​នឹ​ង​​
ប្តូ​​រ​រូ​បភាព ដាក់រូបភាពថ្មីដែលទាក់ទងនឹងការរំលឹកគុណម្តាយ និងមួយចំនួនទៀត
បានសរសេរពីការជូនពរ ឫពីគំរោងផែនការដែលខ្លូននឹងធ្វើដើម្បីជាការរំលឹកគុណ
យ៉ាងព្រោងព្រាតនៅក្នុងហ្វេសប៊ុក​ជា​ក់​ជា​មិន​ខាន​។
តើនេះជាការពិត ឫទេ​នៅ​ព្រឹក​ថ្ងៃស្អែក​នេះ​? យើង​​ជឿ​ជាក់​ថា​ពួក​គេ​ពិត​ជា​នឹង​​ធ្វើអ្វី​​​​ដែល​ពួក​គេប្រាថ្នា​ចង់​ផ្តល់​ដល់​ម្តាយ​របស់​ពួក​គេ​ជាក់​ជា​ពុំ​ខាននៅ​ថ្ងៃស្អែកនេះ​​។​​បើយុវជនទាំងអស់នេះពិតជាស្រឡាញ់ និងដឹងគុណម្តាយដូចដែលគេបានបង្ហាញនៅក្នុងហេ្វសប៊ុក​នោះ ពិតជាល្អក្រៃរកអ្វីមកថ្លែងប្រៀបពុំ​​​បានទេ ព្រោះនេះសរ​បញ្ជាក់ឲ្យឃើញថាពួកគេពិតជាបានយល់ច្បា​ស់ពីគុណបំណាច់របស់ម្តាយដែលខំចិញ្ចឹមបី
បាច់ថ្នាក់ថ្នមថែរក្សាតាំងពីតូចរហូតដល់ធំដែលឆ្លងកាត់ការលំបាកជាច្រើន។
សម្រាប់ជាការដឹងគុណនិងសងគុណ គឺមិនមែនគ្រាន់តែធ្វើមួយថ្ងៃនឹងទេគឺជារៀង
រាល់ថ្ងៃពេញមួយជីវីតរបស់​យើងដែលជាកូនៗ ទើបស័កសមនឺង​អ្វី​ដែល​គាត់​បាន​ធ្វើ
​ចំពោះ​ពួក​យើង​។
គួរបញ្ជាក់ផងដែរថា​ថ្ងៃរំលឹកគុណម្តាយគឺមានកាលបរិច្ឆេទខុសៗគ្នានៅតាមប្រទេសមួយចំនួនជុំវិញពិភពលោក​តែមាន​ប្រទេស​ភាគ​ច្រើន​បាន​កំ​ណត់​យក​ថ្ងៃអាទិត្យទីពីរនៃខែឧសភា។ ដូច្នេះនៅឆ្នាំ ២០១៣នេះ គឺត្រូវនឹងថ្ងៃទី ១៣ ឧសភា​៕
mother-day-2013-in_1367995437

មតិយោបល់