ព័ត៌មានជាតិ

6 ប្រការ​ជួយ​ធ្វើយ៉ាងណា ឱ្យ​មាន​កម្ពស់​ខ្ពស់​សមរម្យ តាម​បែប​ធម្មជាតិ​

​បើ​អ្នក​យល់​ថា​កម្ពស់​របស់​អ្នក ទាប​ជាង​គេ​ក្នុងចំណោម​មិត្ត​ភក្កិ​ទាំងអស់គ្នា ឬក៏​នៅក្នុង​គ្រួសារ​របស់​អ្នក​នោះ អ្នក​ត្រូវ​ដឹងថា មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជា​ជំនួយ​ក្នុង​ការជួយ​ពន្លូត កំពស់​តាម​បែប​ធម្មជាតិ របស់​អ្នក​។​

​កម្ពស់​របស់​មនុស្ស​មា​ន​ទំនាក់ទំនង យ៉ាង​ជិតស្និត​ជាមួយនឹង សកម្មភាព​រស់​នៅ ទម្លាប់ និង​តំណពូជ ដែលមាន​ឥទ្ធិពល​ដល់​បញ្ហា​លូតលាស់​នៃ​រាង្គ​កាយ​។ បើ​អ្នក​កំពុង​តែ​ស្ថិតក្នុង «​វ័យ​លូតលាស់​» ហើយ​ចង់​បាន​កម្ពស់​ធំ​ខ្ពស់​នោះ អត្ថបទ​នេះ​ប្រហែលជា​អាច​ជួយ​អ្នក អោយ​បន្ថែម «​ធ្មេញ​ឈើ​» បាន​វែង​ជាង​មុន ៖

១. មាន​របប​អាហារ​ត្រឹមត្រូវ ៖
​មនុស្ស​ទូទៅ​តែងតែ​គិតថា ការ​បរិភោគ​អាហារ​ច្រើន​ហួស​កំរិត នឹង​ធ្វើឲ្យ​ខ្លួន​របស់​ពួកគេ​ធា​ត់ និង​មើលទៅ​មាន​កម្ពស់ ទាប​។ ប៉ុន្តែ​បើ​អ្នក​បរិភោគ​វា​ត្រឹមត្រូវ និង​ទៀងទាត់​នោះ វា​អាច​ឲ្យ​អ្នក​មាន​កម្ពស់​ខ្ពស់​ជាង​មុន និង​មាន​អា​រម្ម​ណ៏​ស្រស់ថ្លា​។​

បរិភោគ​អាហារ ដែល​មាន​សារធាតុ​ប្រូតេអ៊ីន ឲ្យបាន​គ្រប់គ្រាន់ ៖ សារធាតុ​ទាំងនោះ​មាន​នៅក្នុង​សាច់សត្វ ត្រី សណ្តែក នឹង​ទឹកដោះគោ ដែល​អាច​ជួយ​ឲ្យ​សាច់ដុំ​មាន​ការលូតលាស់ និង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់បន្ថយ​នៅ​អាហារ​ដែល​មាន សារធាតុ ខា​បូ​ហៃ​ដ្រេ​ត (carbohydrates) ដែល​មាន​នៅក្នុង ភី​ស្សា នំ​ខេ​ក នំ​ផ្អែម និង​សូ​ដា​។​

បរិភោគ​អាហារ ដែល​មាន​ជាតិ​កាល់ស្យូម ឲ្យបាន​គ្រប់គ្រាន់​៖ អាហារ​ទាំងនោះ មានដូចជា នៅក្នុង​បន្លែ​បៃតង និង​ទឹកដោះគោ ដែល​អាច​ជំនួយ​ដល់​ឆ្អឹង​ក្នុង​ការលូតលាស់​។​

បរិភោគ​អាហារ ដែល​មាន​ជាតិ​ស័ង្កសី ឲ្យបាន​គ្រប់គ្រាន់ ៖ អាហារ​ទាំងនោះ មានដូចជា នៅក្នុង​ងាវ​សមុទ្រ ល្ពៅ គ្រាប់​ធញ្ញជាតិ សាច់​ចៀម សណ្តែកដី និង​ក្តាម​។​

បរិភោគ​អាហារ ដែល​មាន​ជាតិ​វីតាមីន​ឌី (Vitamin D) ៖ វីតាមីន​ឌី ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំ របស់​ក្មេងៗ មាន​ការលូតលាស់ បាន​យ៉ាង​ឆាប់រហ័ស​។ វីតាមីន​នេះ មាន​នៅក្នុង​សាច់​ត្រី បន្លែ ឬក៏​នៅក្នុង​ផ្សិត​។​

២. ការ​ហាត់ប្រាណ ៖
​កុមា​វ័យ​ជំទង់ ដើម្បី​មាន​ការលូតលាស់​បានល្អ ត្រូវតែ​ធ្វើ​លំ​ហាត់ប្រាណ​។ ដូចជា​ការរត់ លោត ឬ​ក៏​ធ្វើ​សកម្មភាព ហាត់ប្រាណ​ផ្សេងៗ យ៉ាងតិច​ឲ្យបាន ៣០​នាទី​ក្នុង​ពេល​មួយថ្ងៃ ដើម្បី​ឲ្យ​សាច់ដុំ​របស់​គេ​ធ្វើការ​។​

៣. ការ​ទទួលទានដំណេក ឲ្យបាន​គ្រប់គ្រាន់ ជា​ប្រចាំ​ថ្ងៃ ៖
​ពេល​គេង​លក់ ជា​ពេលវេលា​ដែល ខ្លួនប្រាណ​របស់​អ្នក​លូតលាស់​។ ដូច្នេះ ការ​គេ​ង​បាន​គ្រប់គ្រាន់ បាន​ផ្តល់​ពេល​ច្រើន​ឲ្យ​ខ្លួន​របស់​អ្នក ក្នុង​ការលូតលាស់​។ បើ​អ្នក​មាន​អាយុ​ក្រោម ២០​ឆ្នាំ អ្នក​គួរតែ​គេង​ឲ្យបាន ពី​៩ ទៅ​១១ ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ឲ្យ​រាង្គ​កាយលូតលាស់​បានល្អ និង​ឆាប់រហ័ស​។​

៤. ស្វែងយល់​ពី​បញ្ហា​មក​ពី​តំណពូជ ៖
​ជាទូទៅ​អ្នកវិទ្យាសាស្ត្រ​គិតថា ៦០ ទៅ​៨០% នៃ​កម្ពស់​របស់​អ្នក មក​ពី​ពូជពង្ស​របស់​អ្នក​។ ប៉ុន្តែ​ទោះបីជា​មកពី​តំណពូជ​មែន ឬ​ក៏​មិនមែន​ក៏ដោយ ក៏​មិន​ប្រាកដថា អ្នក​មិន​អាច​លូត​កម្ពស់​បាន​នោះ​ទេ​។ អ្វី​ដែល​សំខាន់ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ ចំ​ពោះ​ខ្លួនឯង ទាំង​របប​អាហារ និង​ការ​ហាត់ប្រាណ​។​

៥. កុំ​ធ្វើ​អ្វី​ដែល​ប៉ះពាល់ ដល់​ការលូតលាស់​របស់​អ្នក ៖
​បើ​អ្នក​មិនបាន​ធ្វើ​អ្វី​ជួយ​ដល់​ការលូតលាស់​នៃ​រាង្គ​កាយរ​បស់​អ្នកទេ អ្នក​ក៏​មិន​គួរ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ការលូតលាស់​ដែរ​។ ថ្នាំញៀន បារី និង​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់ ការលូតលាស់​របស់​អ្នក និង​ធ្វើឲ្យ​មាន​ការលូតលាស់​យឺត​ជាង​ធម្មតា នៅពេល​ដែល​អ្នកប្រើប្រាស់​វា ក្នុង​វ័យ​កំពុង​លូតលាស់​។​

៦. ត្រូវ​គិតថា អ្នកមាន​អាយុ​ដល់​២០​ឆ្នាំ​ឡើង ទើប​អ្នក​ឈប់​មាន​ការលូតលាស់ ៖
​ក្មេងៗ​ជាច្រើន​តែងតែ​សួរ​សំនួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​ឈប់​មាន​ការលូតលាស់​ហើយ​ឬ​?» បើ​អ្នក​មាន​អាយុ​ក្រោម ១៨​ឆ្នាំ នោះ​ចម្លើយ​ប្រាកដជា «​ទេ​»​។ បើ​អ្នក​មិនទាន់​ពេញវ័យ​ទេ នោះ​អ្នក​នៅ​តែ​មាន​ការលូតលាស់​នៅឡើយ​។ ដូច្នេះ​អ្នក​មាន​ពេល​ធ្វើ​អ្វីៗ ដើម្បី​ឲ្យ​រាង្គ​កាយ​របស់អ្នក​លូតលាស់ប​ន្ថែ​មទៀត ជាជាង​ទុកពេល​ព្រួយ​ពី​ការឈប់​លូតលាស់​ទាំង​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/short_businessman_looking_up_at_tall_businessman_standing_side_by_side_smiling_front_view_2682_zpsbc3050a0.jpg

មតិយោបល់