ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយគេសង្ស័យថា មានមនុស្សស្លាប់ នៅក្នុងក្លឹបកម្សាន្ត រ៉ុក ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងដំណឹងដ៏ភ្ញាក់ផ្អើលនេះ គេមិនអាចទំនាក់ទំនងសុំការពន្យល់ពីអ្នកគ្រប់គ្រងក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក បានទេ នៅយប់ថ្ងៃទី១៧ ខែវិចិ្ឆកានេះ។
បើតាមអធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានប្រាប់ Post News ឲ្យដឹងនៅយប់ថ្ងៃទី១៧នេះថា រឿងនេះ លោកបានឆែកជាមួយសន្តិសុខនៅទីនោះហើយ គឺជារឿងចាស់ទេ ដែលមនុស្សលេងរុំគ្នា កាលពី២ឆ្នាំមុនឯណោះ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ករណីនេះ កើតឡើងប្រហែលអ្នកទៅកំសាន្តទាំងនោះ គឺបានប្រើប្រាសថ្នាំលើសកម្រិត៕
មតិយោបល់