ព័ត៌មានជាតិ

កីឡាករបាល់ទាត់អាហ្វហ្កានីស្ថានម្នាក់ ធ្លាក់ស្លាប់ពីលើយន្ដហោះ ពេលព្យាយាមរត់ចេញពីកាប៊ុល

 

(កាប៊ុល)៖ កីឡាករបាល់ទាត់ម្នាក់ដែលលេងឱ្យក្រុមជម្រើសជាតិយុវជនអាហ្វហ្កានីស្ថាន បានធ្លាក់ពីលើយន្ដហោះស្លាប់បន្ទាប់ពីព្យាយាមឡើងលើយន្ដហោះ អាមេរិកមួយគ្រឿង ដែលហោះឡើងចាកចេញពីរដ្ឋធានីកាប៊ុល។ នេះបើតាមសហព័ន្ធកីឡាអាហ្វហ្កានីស្ថាន។

សហព័ន្ធកីឡាអាហ្វហ្កានីស្ថានបានឱ្យដឹងទៀតថាកីឡាករជម្រើសជាតិអាហ្វហ្កានីស្ថានខាងលើមានឈ្មោះ Zaki Anwari ហើយរូបគេបានស្លាប់កំឡុងព្យាយាម ឡើងលើយន្ដហោះអាមេរិកដែលហោះចាកចេញពីរដ្ឋធានីកាប៊ុល នៅក្នុងសប្ដាហ៍នេះ។

« កីឡាករ Anwari ក៏ដូចជាយុវជនអាហ្វហ្កានីស្ថានរាប់ពាន់ដទៃទៀតដែរ គឺមានបំណងចាកចេញពីប្រទេស ប៉ុន្តែជាអកុសល គាត់បានធ្លាក់ពីយន្ដហោះស្លាប់»។ នេះជាការបញ្ជាក់របស់សហព័ន្ធកីឡាអាហ្វហ្កានីស្ថាន
ក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើ Facebook៕

ប្រភព៖​​​​​​ Reuters

មតិយោបល់