ព័ត៌មានជាតិ

ក្រុមហ៊ុន​ផលិត​ថាមពលនុយក្លេអ៊ែរ​ធំជាងគេ​បង្អស់​របស់​ចិន​ប្រកាស​ប្តូរ​ឈ្មោះ​

​ចិន​: ក្រុមហ៊ុន​ផលិត​ថាមពលនុយក្លេអ៊ែរ​របស់​ចិន​ដែល​ធំ​ជាង​គេ​បង្អស់បាន​ប្រកាស​កាលពី​ព្រឹក​មិញ​ពី​ការប្តូរឈ្មោះ​របស់​ខ្លួន​ទៅ​ជា China General Nuclear Power Group (CGN) ដើម្បី​ក្នុង​គោលបំណង​ទទួលបាន​ភាព​កាន់តែ​រឹងមាំ​ក្រោម​ការ​ឈ្មោះ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​។​

​ក្រុមហ៊ុន​ផលិត​ថាមពលនុយក្លេអ៊ែរ​ដែល​ពីមុន​មានឈ្មោះ China Guangdong Nuclear Power Group ត្រូវបាន​គេ​និយាយថា​វា​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ត្រឹមតែ​ជា​ក្រុមហ៊ុន​ថា្នក់​ខេត្ត​ប៉ុណ្ណោះ​ប៉ុន្តែ​ត្រឹមតែ​មួយ​រយះពេល​តែ 3 ខែ​ដើមឆ្នាំ​ក្រោម​ការបណ្តាក់ទុន​ដល់​ទៅ 268,9 កោដ​យាន់​ត្រូវជា 43,7 កោដ​លាន​ដុល្លារ​អាមេរិក​ក្រុមហ៊ុន​មួយ​នេះ​បាន​ផលិត​ថាមពល​ទៅដល់ 7,2 លាន​គីឡូវ៉ាត់​ជា​តួលេខ​រហូត​ទៅ​ដល់ 53 ភាគរយ​នៃ​ប្រភព​ថាមពល​ទួទាំង​ប្រទេស​ចិន​ទាំងមូល​។​
​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ​គឺ​មាន​មូលហេតុ​ចង់​បញ្ជាក់​ពី​សក្តានុពល​ផលិត​របស់​ក្រុមហ៊ុន​មួយ​នេះ​ឲ្យ​សាកស​ម្ភ​ជា​ក្រុមហ៊ុន​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​៕​
https://i1272.photobucket.com/albums/y389/domneng/102-billion-the-yangjiang-nuclear-power-station-in-guangdong-province-will-be-the-biggest-nuclear-power-plant-in-china_zps8f7ad66f.jpg

មតិយោបល់