ព័ត៌មានជាតិ

មានបងប្អូនមានបាត់សាច់ញាតិដោយសង្ស័យថាបាត់ក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុទេ!អាចសាកសួរព័ត៌មានតាមរយៈទូរស័ព្ទបាន

ព្រះសីហនុៈគិតត្រឹមម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនឡើងដល់១៨នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគាររលំបាក់នៅក្រុងព្រះសីហនុ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកនៅឡើយ។
ជាមួយគ្នានេះរដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃដដែលនេះដោយប្រកាសថាបើសិន លោក លោកស្រីបាត់បង់សាច់ញាតិដោយសង្ស័យថាមានគ្រោះថ្នាក់ក្នុង​ឧបទ្ទវហេតុនេះ សូមទំនាក់ទំនងសាកសួរព័ត៌មានតមរយៈលេខទូរស័ព្ទ៖ ០១៦ ៥២ ៦៥ ២០/០១៦ ៣២ ១០ ១០ ។

មតិយោបល់