ភ្នំពេញ: ក្រោយពីបានបង្កើត គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគី ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ ជាប្រធាន មានអនុប្រធាន ព្រមទាំងសមាជិក បានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបង្ក្រាបយ៉ាងសកម្ម ចំពោះការលួចលាក់ នាំចូលគ្រឿងញៀនខុសច្បាប់ តាមបណ្ដាលច្រកទ្វារអន្តរជាតិ។
កាលពីថ្ងៃទី៦ ក្រោយពីបានបង្កើត គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគី ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ ជាប្រធាន មានអនុប្រធាន ព្រមទាំងសមាជិក បានធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការបង្ក្រាបយ៉ាងសកម្មចំពោះការលួចលាក់នាំចូលគ្រឿងញៀនខុសច្បាប់តាមបណ្ដាលច្រកទ្វារអន្តរជាតិ ។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៦និង៣៥នាទី នៅប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានការចូលរួមពីសំណាក់កម្លាំងនគរបាលអន្តោប្រវេសន៍ គយ និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានធ្វើការបង្ក្រាបការនាំចូលគ្រឿងញៀន ប្រភេទកូកាអ៊ីនទម្ងន់ ១៧៩១,២៣ក្រាម ដោយប្រើប្រាស់វិធីបង្កប់ក្នុងឡេវអាវ ពីសំណាក់ស្ដ្រីជនជាតិវេណេហ្ស៊ូអេឡា ឈ្មោះ MEJIAS NEILIN COROMOTO អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 121100315 ដែលធ្វើដំណើរតាមជើងហោះហើរចូលប្រទេស PG935 (BKK-PNH)៕
មតិយោបល់