ព័ត៌មានជាតិ

សង្ស័យលោតទឹកសម្លាប់ខ្លួន បុរសម្នាក់បានបន្សល់ទុកសម្ភារៈ និងលិខិតសុំទោស១សន្លឹក

កំពង់ចាមៈ នៅវេលាម៉ោង២០ និង ៣០ នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីសង្ស័យបុរសម្នាក់ មានវិបត្តិផ្លូវចិត្ត បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន បានបន្សល់ទុកសម្ភារៈមួយចំនួននៅលើស្ពាន និងលិខិតសុំទោស១សន្លឹក បង្កឲ្យម​នការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងប៉ុស្តិ៍នគរបាល ទីតាំងកើតហេតុស្ថិតនៅលើស្ពានគីហ្សូណា ត្រង់ចំណុចចន្លោះបង្គោលទី១០ និងទី១១ ។

ករណីខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម បានចុះទៅដល់ចំណុចកើតហេតុ ឃើញសម្ភារៈបន្សល់ទុករួមមាន៖

-មធ្យោបាយធ្វើដំណើរ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាកលេខ កំពង់ចាម 1AA- 7187 ដោយមានកូន សោជាប់នឹងម៉ូតូ និងមួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ ។ កាបូបលុយពណ៌ខ្មៅ និងប្រាក់៣០៥០០ រៀល ។ ប័ណ្ណចាក់វាក់សាំង កូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ ។ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអូប៉ូ ពណ៌ខ្មៅ ។ ចិញ្ចៀន០១វង់ ។ ខ្សែក០១ខ្សែ ។ ក្រដាស់សរសេរសុំទោស ០១ សន្លឹក ។

បច្ចុប្បន្ន សម្ភារៈវត្ថុតាងខាងលើទាំងអស់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីស្រាវជ្រាវស្វែករកសាច់ញាតិ ៕

មតិយោបល់