ព័ត៌មានជាតិ

នៅ​ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៣ ព្រះ​ចន្ទ នឹង​ធ្វើដំណើរ​មក​កៀក​ផែនដី​មែន​ទេ​?

​វា​ជា​ការពិត​ណាស់ នឹង​មាន​មនុស្ស​ជាច្រើន​នឹង​ហៅ​ខែ មិថុនា ឆ្នាំ ២០១៣ ជា​ថ្ងៃ​ដែល​មាន​ព្រះ​ចន្ទ​រះ​ធំ​យ៉ាង​ពេញទំហឹង មើល​ទៅ​កៀក​នឹង​ផែនដី​។​

​ព្រះ​ចន្ទ​ដែល​មើល​ទៅ​មាន​ទំហំ ខុស​ពី​ប្រក្រតី​នេះ នឹង​មក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ពោល​គឺ​ត្រូវ​នឹង​ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៣ ដោយ​វា​មិន​ត្រឹមតែ​មាន​ទំហំ​ធំ​បំផុត​នៅក្នុង​ឆ្នាំ​នេះ​នោះ​ទេ តែ​វា​នឹង​មក​កៀក​នឹង​ផែនដី នៅ​ឆ្នាំ ២០១៣ នេះ​តែម្តង​។​

​ឆ្នាំ​នេះ​ទំហំ​ព្រះ​ចន្ទ ដែល​ធំ​កៀក​និង​ផែនដី នឹង​កើតឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ មិថុនា ដែល​នេះ​វា​ជា​រឿង​ពិត នៅវេលា​ម៉ោង ១១ និង ៣២ នាទី ត្រូវជា​ម៉ោង​សកល ក្នុង​សហរដ្ឋអាមេរិក ដែល​ជា​ម៉ោង​ក្នុង​តំបន់ មានន័យ​ថា​ព្រះ​ចន្ទ​នឹង​រីក​មាឌធំ​នៅក្នុង​តំបន់​មួយចំនួន​ដូចជា EDT, 6:32 a.m. CDT, 5:32 a.m. MDT និង 4:32 a.m. PDT​។​ខាង​តារាវិទូ​វិទ្យា​អាច​ហៅ​រឿងរ៉ាវ​នេះ ថា ជា​សមី​សង្គត់​នៃ​ព្រះចន្ទ ដ៏​ធំ​ដែល​មក​កៀក​នឹង​ផែនដី​។​
​ពាក្យ​ថា​សមី​សង្គត់​នេះ អាច​បរិយាយ​ថា ជា​ទំហំ​ព្រះ​ចន្ទ ដែល​មក​កៀក​បំផុត​នឹង​ផែនដី​នៅក្នុង​ខែ មិថុនា ។​

២ ឆ្នាំ​កន្លង​ទៅ​ហើយ​ដែល​ព្រះ​ចន្ទ មក​កៀក និង​មាន​ទំហំ​ធំ​ផុត ដែល​កើតឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ មិនា ឆ្នាំ ២០១១ មក​នោះ​។​រឿងរ៉ាវ​ដ៏​ចម្លែក​នេះ កាលពី​មុន​ឡើយ យើង​សឹងតែ​មិនដឹងថា ព្រះ​ចន្ទ​មក​កៀក​នឹង​ផែនដី ហើយ​មាន​ទំហំ​ដ៏​ធំ​បំផុត តែ​ក្រោយ​ឆ្នាំ ២០១១ ពោល​គឺ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១២ យើង​ក៏​បាន​ឃើញ​ព្រះ​ចន្ទ ធ្វើដំណើរ​ដោយ​ទំហំ​យ៉ាង​ធំ មក​កៀក​នឹង​ផែនដី​ផងដែរ​។​

​ចំណែក​នៅក្នុង​ឆ្នាំនេះ យើង​ក៏​បាន​ឭ​រឿងរ៉ាវ​ពី ព្រះ​ចន្ទ ធ្វើដំណើរ​ដោយ​មាន​ទំហំ​យ៉ាង​ធំ មក​កៀក​នឹង​ផែនដី ដូច​គ្នា​ផង​ដែរ ដែល​ចំ​នៅ​ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៣ តើ​អ្វី​ដែល​បាន​និយាយ​នោះ​វា​ជាកា​ពិត​ដែរឬទេ​? នៅ​ថ្ងៃ​នោះ​ដែរ​នឹងមាន​អ្វី​ដែល​ពិសេស​ទៅ ?
​ចំពោះ​ពាក្យ​ថា ព្រះ​ចន្ទ​មាន​ទំហំ​ដ៏​ធំ​នេះ វា​មិនមែន​កើតឡើង​ពី តារា​វិទូ នោះទេ ដែល​បាន​ប្រកូក​ប្រកាស​ប្រាប់ ជំនួស​ឲ្យ​រឿង​នេះ​ដែរ​វា​កើត​ឡើង​ចេញ​ពី​ការទស្សទាយ របស់ Astrologer Richard Nolle របស់ គេហទំព័រ astropro ដែល​ខ្លួន​ចង់​ទាមទារ​ចំណាប់​អារម្មណ៍​នោះ រឿងរ៉ាវ​ទាក់ទិន​នឹង ព្រះ​ចន្ទ មាន​ទំហំ​ដ៏​ធំ​មក​កៀក​នឹង​ផែនដី ដែល​បញ្ហា​នេះ គាត់​បាន​ទស្ស​ទាយ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ ១៩៧៩ កន្លងទៅ​។​

​គេហទំព័រ​ដែល​ធ្វើ​ការទស្សទាយ​នោះ បាន​បន្ត​សារជាថ្មី​ថា ព្រះ​ចន្ទ មាន​ទំហំ​មក​កៀក​នឹង​ផែនដី​នោះ គឺ​ស្មើនឹង ៩០ ភាគរយ ហើយ​វា​ស្ថិតនៅ​ក្នុង​គន្លង​នៃ​ផែនដី ។​និយាយ​ឲ្យ​ខ្លី ព្រះ​ចន្ទ ផែនដី និង​ព្រះអាទិត្យ ពោល​គឺ​ស្ថិតនៅ​ខ្សែបន្ទាត់​តែមួយ​ជាមួយនឹង​គ្នា ដែល​ធ្វើឲ្យ​ព្រះចន្ទ នឹង​មាន​ទំហំ​ធំ កាន់តែ​កៀក​នឹង​ផែនដី​។​នេះ បើ​តាម​ការបញ្ជាក់​របស់ Nolle​។​

​រឿង​ទាំងនេះ ហាក់ដូចជា​មិនមែន​រឿង​ធម្មតា​នោះទេ ដែល​ធាតុពិត ព្រះ​ចន្ទ មាន​ទំហំ​ធំ​នៅ​ខែ មិថុនា ឆ្នាំ ២០១៣ ដែល​វា​ស្ថិត​នៅក្នុង​បន្ទាត់​តែមួយ​ជាមួយនឹង សមី​សង្គត់​នោះ ដោយ​ព្រះ​ចន្ទ ស្ថិត​នៅ​កៀក​នឹង​ចំណុច​នៃ​ផែនដី ។ ជាង​នេះ​ទៅ​ទៀត​លោក Nolle បានបញ្ជាក់​ធាតុ​ពិត​ទៅ​ដល់ Guy Ottewell ដោយ​ផ្អែក​លើ​តារាង​ប្រតិទិន​វិទ្យាសាស្ត្រ​ប្រចាំឆ្នាំ ២០១៣ ផងដែរ​។ នៅ​ថ្ងៃ​ទី ២៣ ខែ មិថុនា បញ្ហា​ព្រះ​ចន្ទ មាន​ទំហំ​ធំ កៀក​នឹង​ផែនដី នេះ វា​នឹង​កើតឡើង​តែ​រយៈពេល ២២ នាទី តែប៉ុណ្ណោះ បន្ទាប់​ពី​ព្រះ​ចន្ទ ធ្វើដំណើរ​កៀក នឹង​គន្លង​របស់​ផែនដី ដែល​មើល​ទៅ​មាន​ទំហំ​ធំ​ខុស​ពី​ប្រក្រតី​។​

​ក្នុងន័យនេះ ចាប់ពី​ខែ មិថុនា ឆ្នាំ ២០១៣ នាពេលខាងមុខ ព្រះ​ចន្ទ ដើរ​ត្រូវ​គន្លង​ជាមួយនឹង​ផែនដី ឬ​ព្រះ​ចន្ទ ធ្វើដំណើរ​មក​កាន់​ផែនដី នឹង​កើតឡើង​នៅ​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០១៤ ម្តងទៀត​។​នៅ​ថ្ងៃ​ណា​មួយ​គេ​ក៏​បាន​ធ្វើការ​ប៉ាន​ប្រមាណ​ថា​ព្រះ​ចន្ទ​នឹង​មាន​ចម្ងាយ​តែ ៥ គីឡូម៉ែត្រ​ពី​ផែនដី​ជាក់​ជា​មិ្នខានឡើយ ។ ក្រោយមក​ទៀត​រឿង​នេះ​ដែរ​នឹង​កើតឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៥ ដែល​យើង​អាច​មើលឃើញ​ក្នុង​ចម្ងាយ 356,877​គីឡូម៉ែត្រ​ពី​ផែនដី និង​មើល​កាន់តែ​កៀក​ជាងនេះទៅទៀត​នោះ​គឺ 356,509 គីឡូម៉ែត្រ នៅ​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ និង​កើតឡើង​ដូច​នៅ​ឆ្នាំ ២០១៦ ម្តងទៀត គឺ​នៅ​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០៣៤ ដែល​ធ្វើឲ្យ​អ្នកកាន់តែ​ឃើញ​ព្រះចន្ទ ច្បាស់​។​

​ក្រឡេក​មើល​ទៅ​អ​នា​គត់ នៅ​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ មាន​ប្រវែង 356,509 គីឡូម៉ែត្រ ដែល​ជា​ប្រវែង​កាន់តែ​កៀក​ជាង ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១១ ដែល​មាន​ប្រវែង 356,575 គីឡូម៉ែត្រ ។​ប្រវែង​កាន់តែ​កៀក​ជាង​នេះ​ទៅ​ទៀត​និង​កើតឡើង​នៅ​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០៣៤ ដែល​មាន​ប្រវែង​គម្លាត 356,446 គីឡូម៉ែត្រ ពី​ផែនដី និង​កាន់តែ​កៀក​មែនទែន នៅ​ថ្ងៃ​ទី ៦ ខែ ធ្នូ ឆ្នាំ ២០៥២ ដែល​មាន​គម្លាត​ពី​ផែនដី 356,421 គីឡូម៉ែត្រ​។​

​ចំពោះ​ព្រឹត្តិការណ៍​នេះដែរ អ្នក​ដែល​រស់នៅ​តាម​ច្រាំង​សមុទ្រ (​លោកខាងលិច​)​អាច​នឹង​មើលឃើញ​ច្បាស់​ជាង​អ្នក​ដែល​រស់នៅ​តំបន់​ទ្វីប​។​
​តែ​ទោះជា​យ៉ាងណា​រឿងរ៉ាវ​ដ៏​កម្ររ​នេះ វា​គ្រាន់តែ​ជា​ការទស្សទាយ​របស់ លោក Astrologer Richard Nolle ដោយ​ផ្អែក​លើ​តារាង​តារា​វិទ្យាសាស្ត្រ​ឆ្នាំ ២០១៣ តែប៉ុណ្ណោះ​។​តែ​រឿង​ក្លាយជា​រឿង​ពិត​ឬ​មិន​ពិត​នោះ យើង​ទន្ទឹង​មើល​ទាំងអស់​គ្នា​ចុះ​នៅ​ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៣ នឹង​មាន​ព្រះ​ចន្ទ​រះ​ធំ កៀក​នឹង​ផែនដី​ដូច​សម្តី​Nolle និយាយ​ដែរ​ឬ​អត់​?៕
https://i1272.photobucket.com/albums/y389/domneng/Moon/6bf9ae27bde675b6_Supermoon_1_zpsc512883f.jpg
https://i1272.photobucket.com/albums/y389/domneng/Moon/june23supermoon_600_zps4b786daf.jpg
https://i1272.photobucket.com/albums/y389/domneng/Moon/a_zpsbb8ae5e4.jpg

មតិយោបល់