១. ពណ៌ខៀវ តំណាងកាលព្រះពុទ្ធយោន យកកំណើតជាស្តេចស្រីពិរាស្រ្ត មានឥន្រ្ទព្រាហ្មណ៍មកសុំព្រះនេត្រទាំងគូររបស់ព្រះអង្គ ហើយទ្រង់បាន ខ្វេះឆ្កៀលភ្នែកទាំងគូរនោះ ដាក់ជាទាន់ដល់ឥន្រ្ទព្រាហ្មណ៍។
២. ពណ៌លឿង តំណាងកាលព្រះពុទ្ធយោន យកកំណើតជាវៃបណ្ឌិត មានព្រះឥន្រ្ទនិមិត្តធ្វើជាជាងទងមកសុំសាច់ព្រះអង្គ ដើម្បីបិទបំពេញរូបបដិមាករដែលខ្វះខាត។ វៃបណ្ឌិតបានកាត់សាច់របស់ខ្លួនឲ្យជាងទងនោះ យកទៅប្រើប្រាស់តាមបំណង។
៣. ពណ៌ក្រហម តំណងការព្រះពុទ្ធយោន យកកំណើតជាមាណពឈ្មោះ បទុមកុមារ មានមាតាត្រូវពស់ពិសចឹកជិតមរណា ហើយគ្រូពេទ្រប្រាប់ថា មានតែឈាមចេញពីបេះដូងមនុស្សមួយគត់ ដែលអាចព្យាបាលជំងឺបែបនេះបាន។ បុទុមកុមារសុខចិត្តបូជាបេះដូងរបស់ខ្លួនដើម្បីបិទពិសពស់ខាំមាតាឲ្យមានជីវិតរស់ឡើងវិញ។
៤. ពណ៌ស តំណាងកាលព្រះពុទ្ធយោន យកកំណើតជាព្រះវេស្សន្តរ ហើយបានឲ្យដំរីស (បច្ច័យនាគ) ជាទាន់ព្រាហ្មណ៍។
៥. ពណ៌ហង្សបាទ តំណាងកាលព្រះពុទ្ធយោន យកកំណើតជាវិជ្ជាធរ មានយក្សមកចាប់មាតាយកទៅ។ វិជ្ជាធរក៏បានអារសាច់របស់ខ្លួនឲ្យយក្សស៊ី ដើម្បីលោះយកមាតាមកវិញ។
៦.ពណ៌ឥន្ទធនូ (ពណ៌ផ្លេក ឬចម្រុះ) តំណាងកាលព្រះពុទ្ធយោន យកកំណើតជាសត្វទន្សាយ មានឥន្រ្ទព្រាហ្មណ៍មកសុំសាច់ជាអាហារ។ ទន្សាយពោធិសត្វឲ្យសាច់ជាទានដល់ឥន្រ្ទព្រាហ្មណ៍ ដោយលោតចូលទៅក្នុងភ្នក់ភ្លើង៕
ព័ត៌មានជាតិ
មតិយោបល់