ប៉ារីស៖លោកប្រធានាធិបតី Francois Hollande បានចេញមកប្រកាសកាលពីម្សិលមិញថាលោកនិងចុះហត្ថលេខាទទួលស្គាល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់រវាងពួកភេទទីបីបន្ទាប់ពីត្រូវបានអនុម័តច្បាប់ដោយរដ្ឋធម្មនុញ្ញជាតិកាលពីថ្ងៃសុក្រ។
ខណះដែលកាលពីលោកប្រធានាធិបតីរូបនេះធ្លាប់បានសន្យារួចមកហើយនៅក្នុងយុទ្ធនាការស្វែងរកសន្លឹកឆ្នោតដែលលោកបាននិយាយថាការរៀបការគឺសម្រាប់មនុស្សរាល់គ្នាដែលកាលនោះវាបានធ្វើឲ្យមានភាពមិនត្រូវរ៉ូវគ្នាយ៉ាងពាសពេញផ្ទៃប្រទេសនៅក្នុងសង្គមនៅក្នុងប្រទេសបារាំង។
អស់រយះពេលជាច្រើនខែដែលសេចក្តីព្រាងច្បាប់មួយនេះបានធ្វើឲ្យប្រជាពលរដ្ឋបារាំងរាប់ពាន់នាក់ដែលភាគច្រើនមកពីបក្សឆ្វេងនិយមនិងក្រុមសាសនាមួយចំនួននាំគ្នាធ្វើការតវ៉ាប្រឆាំងនៅតាមផ្លូវនានាពេញប្រទេស។បើទោះបីជាយ៉ាងណាក្តីនៅក្នុងសេចក្តីសម្រេចចិត្តជាលើកចុងក្រោយគឺការរៀបការរវាងពួកភេទទីបីគឺបានទទួលជោគជ័យហើយបានធ្វើឲ្យប្រទេសបារាំងក្លាយជាប្រទេសទី 14 ដែលអនុញ្ញាត្តិឲ្យមានច្បាប់នេះឡើង។
ប៉ុន្តែនៅក្រោយការសម្រេចចិត្តលើកនេះក្រុមជំទាស់ប្រឆាំងដែលមកពីគណះបក្សប្រឆាំងគឺលោក Frigide Barjot បានបន្ទោសថាវានិងធ្វើឲ្យមានការផ្លាស់ប្តូរនូវភាពរីកចម្រើននៃប្រទេសបារាំងហើយលោកក៏បានធ្វើការអំពាវនាវឲ្យមានការចូលរួមក្នុងការធ្វើការតវ៉ាប្រឆាំងតាមរយះការដង្ហែនិងធ្វើបាតុកម្មប្រឆាំងនាថ្ងៃទី 26 ខែឧសភានេះ៕
https://i1272.photobucket.com/albums/y389/domneng/France/130114184300-francois-hollande-french-president-mali-story-top_zps2138649c.jpg
https://i1272.photobucket.com/albums/y389/domneng/France/1297407168867_ORIGINAL_zpsdd776b34.jpg
មតិយោបល់