រាង ស្វែល ត្រគាកហំ គួរឱ្យគយគន់ ជាមន្តស្នេហ៍ដ៏ទាក់ទាញ ដែលមិត្តនារីជាច្រើនរមែងប៉ង ប្រាថ្នាចង់បាន ប៉ុន្តែពុំដឹងជាធ្វើយ៉ាងណា បានត្រឹមតែអង្គុយពិចារណា ជួនកាលបន្ទោស ធម្មជាតិទៀតផង។ មិនថ្វីទេ..! យើងអាចជួយអ្នកបានជាមួយនឹងចំណុចប៉ុន្មានខាងក្រោម ប្រសិនបើចង់មានរាង ស្វែល ត្រគាកហំក្បំសិចស៊ីនោះ អាចទទួលបានដោយវិធីងាយៗដូចខាងក្រោមនេះ ៖
ទី១. លំហាត់ប្រាណ : អ្នកអាចចាប់ផ្តើមដើរលឿន រួចប្តូរទៅរត់យឺតៗ ព្រោះមិនបង្កគ្រោះថ្នាក់ ដល់.កជើង។ កាយវិការធាក់កង់ ក៏មានប្រសិទ្ធិភាពខ្ពស់ដែរ ព្រោះតែការធាក់កង់ឱ្យបាន រយៈពេល១ម៉ោងក្នុង១ថ្ងៃ អាចជួយដុតបំផ្លាញជាតិពុលរហូតដល់ទៅ៥០០ការឡូរី និងធ្វើឱ្យ ជើងស្រលនស្អាត បន្តឹងសាច់ដុំត្រគាកជួយឱ្យសាច់កំប៉េះគូថមូលក្លំ។ ហាត់អង្គុយចោងហោង និងស្ទុះងើបឡើង ត្រូវចាប់ផ្តើមដោយការសន្ធឹងដៃទាំងពីរកាន់ដុំទម្ងន់ (តូចល្មម) ឈរកន្ធែក ជើងឱ្យស្មើនឹងត្រគាក បន្ទន់ខ្លួនចុះហើយងើបទយគូថឡើង រួចយកដៃដែលកាន់ដុំដែកនោះ មកផ្អឹបនឹងដើមទ្រូង ឈានជើងទៅមុខបន្ទន់ខ្លួនចុះ រួចពើងខ្លួនឡើង។ កាយវិការទាំងពីរនេះ ត្រូវធ្វើក្នុងមួយមុខៗ៤វគ្គ ហើយមួយវគ្គៗ ត្រូវធ្វើឱ្យបាន១២ដងទើបប្រសើរ។
ទី២. ការរាំ : ការរាំធ្វើឱ្យរាងកាយអ្នកតឹងណែន រាងរៀវស្អាតគួរឱ្យគយគន់ ព្រោះការចំណាយ ពេលរាំឱ្យបាន១ម៉ោងក្នុង១ថ្ងៃ អាចដុតបំផ្លាញជាតិពុលបានរហូតដល់ទៅ៥០០កាឡូរី ឯណោះ។
ទី៣. អាហារ : គួរទទួលទានបន្លែផ្លែឈើស្រស់ៗ ដូចជាទាបបារាំង ចេក និងខ្លាញ់ត្រី ព្រោះវា អាចជួយឱ្យចលនាឈាមដើរបានល្អ គួរចៀសវាងអាហារប្រភេទសម្រិត ដូចជា អង្ករសម្រិត នំបុ័ង ផាស្តា ដំឡូងបារាំងចៀន ព្រោះអាចធ្វើឱ្យគនខ្លាញ់នៅត្រង់បរិវេណត្រគាក និងភ្លៅច្រើន គឺមើលទៅមិនស៊ិចស៊ីឡើយ។
ទី៤. ចៀសវាងគ្រឿងស្រវឹង : គ្រឿងស្រវឹងបង្កើនខ្លាញ់យ៉ាងឆាប់រហ័ស ធ្វើឱ្យខ្លួនទ្រលុក ទ្រលន់ ត្រគាកជ្រាយ មើលទៅមិនស្រលនហាប់ណែនល្អទេ។
ទី៥. ខាត់ម៉ាស្សាស្បែក : គួរប្រើច្រាស់ទន់ល្មម ដុសខាត់ម៉ាស្សាស្បែកតាំងពី.កជើង ភ្លៅ ត្រគាក ដងខ្លួន ដើម្បីបង្កើនលំហូរចរន្តឈាមឱ្យកាន់តែប្រសើរឡើង។
ទី៦. ដើរឡើងចុះជណ្តើរ : គួរងាកមកប្រើជណ្តើរជើងខ្លះ ជំនួសឱ្យជណ្តើរយន្ត ព្រោះការដើរឡើងចុះជណ្តើរ១នាទី អាចដុតបំផ្លាញជាតិពុលបាន១០កាឡូរី ហើយថែមទាំងជួយបន្តឹងសាច់ដុំត្រគាក មើលទៅមូលក្លំ គួរជាទីទាក់ទាញបំផុត៕
https://i1272.photobucket.com/albums/y389/domneng/woman-measuring-her-slim-body-isolated-on-white_zps00077c95.jpg
មតិយោបល់