ព័ត៌មានជាតិ

អាមេរិក​បាន​សារភាព​ថា​បានសម្លាប់​ជនជាតិ​ខ្លួន​ដល់​ទៅ 4 នាក់​

​នៅក្នុង​ហេតុការណ៍​មួយ​ឆាកប្រយុទ្ធ​មួយ​កាលពី​កំឡុង​ឆ្នាំ 2009 អាមេរិក​បាន​សារភាព​ថា​បានសម្លាប់​ជនជាតិ​ខ្លួន​ដល់​ទៅ 4 នាក់​។​

កង​យោធា​អាមេរិក​បាន​និយាយ​នៅថ្ងៃនេះ​ជនជាតិ​អាមេរិក 4 នាក់​ត្រូវបាន​ស្លាប់​នៅ​ក្នុង​ការបាញ់ប្រហារ​មួយ​កាលពី​ឆ្នាំ 2009 នៅក្នុង​ប្រទេស​យេមែន​ដែល​មាន​ម្នាក់​ក្នុង​នោះ​មាន​សញ្ជាតិ​អាមេរិក​កាន់សាសនា​មូស្លីម​ដែល​ត្រូវបាន​គេ​កំណត់​មុខសញ្ញា​ក្នុង​ការបាញ់​សម្លាប់​ប៉ុន្តែ​នៅ​ខ​ណះ​ដែល​បី​នាក់​ទៀតក៏​ត្រូវបាន​ស្លាប់​ដែរ​នៅក្នុង​ហេតុការណ៍​នោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​អាមេរិក​បាន​ប្រកាស​ជា​សាធារណ​នូវ​រឿងរ៉ាវ​បែប​នេះ​ហើយ​វា​ត្រូវបាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​មុនពេល​ការ​ថ្លែង​សន្ទរកថា​របស់​លោក​បា​រ៉ាក់​អូបា​ម៉ាលើ​ប្រធានបទ​ប្រឆាំង​នឹង​ក្រុមភេ​វរ​កម្ម​៕​
https://i1272.photobucket.com/albums/y389/domneng/Dronekilling_zpsa87f404b.jpg
https://i1272.photobucket.com/albums/y389/domneng/prexy-articleLarge_zps97c9fab6.jpg

មតិយោបល់