ព័ត៌មានជាតិ

ត្រីខ ម្សៅស៊ុបខ្នរ ម្សៅបំពង ទឹកដោះគោស្រស់ ទឹកក្រូច ប៊ឺ ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ឧត្ដរមានជ័យ:​ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្ដឧត្ដរមានជ័យ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមស្តង់លក់ភេសជ្ជ: នៅផ្សារសំរោង ស្ថិតក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ទឹកក្រូច ចំនួន ១៦ដប
-ទឹកដោះគោស្រស់ ចំនួន ៣៦កំប៉ុង
-ប៊ឺ ចំនួន ១៥កំប៉ុង
-ត្រីខ ចំនួន ២៦កំប៉ុង
-ម្សៅស៊ុបខ្នរ ចំនួន ៩៦កញ្ចប់តូច
-ម្សៅបំពង ចំនួន ២១កញ្ចប់។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី ព្រមទាំងធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹងនិងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់