ព័ត៌មានជាតិ

Yuichiro Miura វ័យ ៨០ ឆ្នាំ បំបែក​កំណត់ត្រា​ចាស់​ឡើង​ភ្នំ Everest

​លោក Yuichiro Miura វ័យ ៨០ ឆ្នាំ ដែល​ជា​ជនជាតិ​ជប៉ុន បាន​ក្លាយជា​មនុស្ស​ដែល​មាន​វ័យចាស់​ជាង​គេ​ឡើង​ទៅ​កាន់​កំពូលភ្នំ Everest ។​

​បុរស​ជនជាតិ​ជប៉ុន Yuichiro Miura បានដាក់​ជើង​ឡើង​កំពូលភ្នំ Everest ដោយ​ទទួលបាន​សម្មិតិ​ផល​មួយ​ថ្មី​សន្លាង នោះ​គឺជា​ការ​បំបែក​កំណត់ត្រា​ដែល​ជា​មនុស្ស​ជា​មនុស្ស​ចេះ​ជាងគេ​ឡើង​ទៅកាន់​កំពូលភ្នំ​ដ៏​សែន​ខ្ពស់​នេះ​ពោល​គឺ​បាន​បំបែក​កំណត់​ត្រា​របស់​លោក Bahadur Sherchan​។​

​តាម​របាយការណ៍​ពី​ចំណង​ចំណូលចិត្ត​ឡើង​ទៅកាន់​កំពូលភ្នំ​ដ៏​សែន​ខ្ពស់​ក្នុង​ពិភពលោក កំពុងតែ​ធ្វើការ​ប្រដេញ​គ្នា​បំបែក​កំណត់ត្រា​។ លោក Yuichiro Miura ធ្លាប់​បាន​ឡើង​ភ្នំ​នេះ​ពីរ​ដង​រួច​ទៅ​ហើយ​ដែល​កាលនោះ​នៅ​ឆ្នាំ ២០០៣ និង ២០០៨ ស្រ​ពេលដែល​លោក​មាន​អាយុ ៧០ និង​៧៥ ឆ្នាំ ។​តែ​ក្រោយមក​មួយថ្ងៃ​នៅក្នុង​ឆ្នាំ ២០០៨ កំណត់​ត្រា​របស់​លោក​ត្រូវបាន​លោក Sherchan បំបែក​។​

​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ បន្ទាប់ពី​លោក Yuichiro Miura ដែល​បាន​ដណ្តើម​តំណែង​នេះ អ្នក​ឡើង​ភ្នំ​ជើងចាស់ Sherchan ដែល​កំពុង​មាន​អាយុ ៨២ ឆ្នាំ នោះ ក៏​មាន​គម្រោង​បំបែក​កំណត់ត្រា​អ្នក​ឡើង​ភ្នំ​របស់​ជប៉ុន​សារជាថ្មី​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/1_zps5243da80.jpg

មតិយោបល់