ព័ត៌មានជាតិ

បុរស​ចិន​មាឌ​យក្ស ត្រូវបាន​ដាក់​តាំងពិព័រណ៍​ឱ្យ​ចូល​ទស្សនា​

​ប្រភព​ព័ត៌មាន​ប្លែកៗ​ជុំវិញ​ពិភពលោក បានឱ្យដឹង​កាលពីពេល​កន្លង​ទៅ​នេះ​ថា រូបសំណាក​បុរស​មាឌ​យក្ស​ម្នាក់ ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិធី​ពិព័រណ៍​ខ្នាត​អន្តរជាតិ របស់​ហុងកុង ដែល​មាន​ភ្ញៀវ​កិត្តិយស នាំគ្នា​អញ្ជើញ​ចូល​ទស្សនា យ៉ាងច្រើន​កុះករ គួរឱ្យកត់សម្គាល់​។​

​ពិធី​តាំងពិព័រណ៍​នេះ ក្រោម​ប្រធានបទ​នៃ​កិច្ច​បង្ហាញ​អំពី​ស្ថាដៃ​សិល្បៈ​ចិន “ Hong Kong international art fair ” ដោយ​ក្នុង​នោះ គេ​សង្កេតឃើញថា មាន​រូបសំណាក​បុរស​មាឌ​យក្ស កម្ពស់​ទល់​ដំបូល​សាល​មហោស្រព​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស អេ​ស្ប៉ាញ មើលទៅ​ឃើញថា គួរ​ឱ្យ​ស្ញើប​ក្រៃលែង​។ គម្រោង​នេះ អាច​នឹង​បន្ត​ទៅ​ធ្វើការ​ដាក់​តាំងពិព័រណ៍ នៅលើ​ទឹកដី​នៃ​ប្រទេស អាឡឺម៉ង់ ជា​បន្ត​ទៀត ដោយ​គេ​រំពឹងទុក​ថា ទទួលបាន​ការចាប់អារម្មណ៍ ក៏​ដូចជា​មាន​មនុស្សម្នារ​ចូលរួម​គាំទ្រ មិន​ចាញ់​ទី​នេះ​ឡើយ​។ ម្ល៉ោះហើយ​ពិធី​តាំងពិព័រណ៍​នេះ មាន​ស្នាដៃ​នៃ​អ្នកសិល្បៈ​ចំនួន 110 ប្រភេទ ដែល​មាន​ការ​រចនា​ផ្សេងៗ​ពីគ្នា មកពី 24 ប្រទេស ចូលរួម​ដាក់តាំង​បង្ហាញ​។​

​គួរបញ្ជាក់​ថា រូបសំណាក​បុរស​យក្ស ដែល​ត្រូវបាន​ទទួល​ការចាប់អារម្មណ៍ យ៉ាងគំហុក​ខាងដើម ស្ថាបនា​ឡើង​ពី​សាច់​ក្រមួន​សុទ្ធ និង​មាន​ទ្រង់ទ្រាយ​ដូច​មនុស្ស​ពិតៗ ជា​ស្នាដៃ​របស់​សិល្បៈករ​ស្មូន​រូប គឺ​លោក Mu Boyan សញ្ជាតិ​ចិន ដ៏​មាន​ជំនាញ​យ៉ាង​ចំណាន ក៏ដូចជា​កេរ្តិ៍​ល្បី​រន្ទឺ ជុំវិញ​ពិភពលោក ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Giant/Week-in-art-Nude-No-2-by-002_zpsb375cc6e.jpg
https://i1272.photobucket.com/albums/y389/domneng/Giant/Week-in-art-Nude-No-2-by-0021_zps7b69f747.jpg

មតិយោបល់