ប្រភពព័ត៌មានបរទេសដែលចុះផ្សាយនៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា ដើម្បីទទួលបាននូវរូបភាពដ៏ពិសេសគូរស្នេហ៍ជនជាតិចិនមួយគួរបានសម្រេចចិត្តឡើងទៅលើច្រាំងថ្មដែលមានចំណោទខ្លាំងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៏។ អ្នកស្រី Fang Jing និងប្តីរបស់នាងចូលចិត្តកីឡាឡើងជញ្ជាំថ្មបែបនេះទើបធ្វើឲ្យពួកគេ ចង់បង្កើតអាពាហ៍ពិពាហ៍ជាមួយនឹងដំណើរទស្សនៈកិច្ចដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ។ ដើម្បីទទួលបានរូបភាពស្រស់ស្អាតនិង ទិដ្ឋភាពដ៏គួរឲ្យទាក់ទាញ ប្តីប្រពន្ធមួយគូរបានមានការលំបាកខ្លាំងណាស់ក្នុងការឡើងតាមច្រាំងថ្ម ព្រមទាំងចំណាយពេលអស់រយៈពេល ៣ ម៉ោនៅក្នុងការផ្តិតយករូបភាពដ៏ប្រថុយប្រថាន ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Liuzhou ខេត្ត Guangxi Zhuang តំបន់ Guangxi ។
អ្នកថតរូប Long Tien បាននិយាយថា ខ្ញុំចូលចិត្តកីឡាបែបនេះណាស់ ប៉ុន្តែមិនដល់ថ្នាក់ងប់ងល់ដូចអ្នកទាំងពីរនោះទេ ហើយក៏មិនដែលឆ្លងកាត់ឧបសគ្គបែបនេះដែរ ប៉ុន្តែសំណាងល្អហើយគ្មានអ្វីកើតឡើងនៅពេលថតរូប៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Marriage3_zps2aa2880a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Marriage2_zps77f75c79.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Marriage1_zpsbb689150.jpg
មតិយោបល់