ព័ត៌មានជាតិ

ក្លិប Real Madrid ចំណាយ​ទឹកប្រាក់ 40 លាន​ផោន សម្រាប់​ទិញ​កីឡាករ Suarez

​ប្រភព​ព័ត៌មាន​កីឡា​នៅ​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា ក្រុម Royal របស់អេ​ស្ប៉ាញ បាន​ផ្ញើរ​លិខិត ដោយ​ភ្ជាប់​ជាមួយ​នឹង​ទំហំ​ទឹកប្រាក់ 40 លាន​ផោន ទៅកាន់​ក្លិប​ហង្ស​ក្រហម សម្រាប់​ការផ្ទេរ និង​ចុះ​កុងត្រា ជាមួយនឹង​កីឡា Suarez ។​កាល​ពី​រដូវ​កាល​មុននេះ កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គាយ បានបង្ហាញ​ទម្រង់​ដ៏​អស្ចារ្យ​របស់ខ្លួន ដែល​ធ្វើឲ្យ​ទាក់ភ្នែ​កដល់ Real BLD ក៏​ចង់​បាន​កីឡាករ​រូបនេះ​មក​ជំនួស​តំណែង​កីឡាករ​ខ្លួន​ដែល​បាន​បាត់បង់ Higuain​។​

​ប្រភព​ព័ត៌មាន​បី Bernabeu ឯណោះ​វិញ ក៏​មាន​ហេតុផល​សំខាន់​ចង់ឲ្យ​ដឹង​ផង​ដែរ​ថា Los Blancos ប្រដេញ​ចង់បាន Suarez ដែល​តម្លៃថោក​ជាង Cavani​។ កីឡាករ Cavani ដែល​លេងឲ្យ​ក្លិប Napoli គឺ​មាន​តម្លៃ​ខ្លួន 52 លាន​ផោន​។​

​ជុំវិញ​នៃ​ការដេញថ្លៃ​នេះ មិនទាន់ ជោគជ័យ​នៅ​ឡើយ​នោះទេ ហើយក៏​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​ដែល​ចុះ​បង្ហាញថា Suarez ទៅ​ក្លិប​ណា​នោះ​ដែរ​៕
https://i1272.photobucket.com/albums/y389/domneng/LuisSuarez-8b352_zps30a0af45.jpg

មតិយោបល់