រាជធានីភ្នំពេញ៖ ប្រជាពលរដ្ធដែលធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែដែលជាផ្លូវចូលទៅផ្សារច្រាំងចំរេះមានការរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរដែលដីដែលបណ្ដែតបណ្ដោយអោយអាជីវករយកផ្លូវសាធារណះដែលជាផ្លូវសម្រាប់បើករថយន្តបើកម៉ូតូឆ្លងកាត់នោះដាក់លក់បន្លែ ត្រី សាច់ ពេញផ្លូវបង្កអោយមានការស្ទះចរាចរណ៍យ៉ាងខ្លាំងពេលដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ។ បើតាមការបង្ហើបពីប្រជាពលរដ្ធដែលរស់នៅក្បែរផ្សារច្រាំងចំរេះដែលមានទីតាំងស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ 7.8 ក្នុង សង្កាត់ច្រាំងចំរេះ 2 ខណ្ឌឬស្សីកែវ នេះគេពុំដែលឃើញមានអាជ្ញាធរណាចុះមករៀបចំសណ្ដាប់ធ្នាប់នោះទេគឺមានតែអ្នកដើរយកលុយតាមកន្លែងលក់ទោះបីជាអាជីវករលក់ពេញទាំងផ្លូវយ៉ាងណាក៍ដោយក៍ខាងប្រធានផ្សាច្រាំងចំរេះនោះមិនខ្វល់ខ្វាយអ្វីដែរគឺអោយតែមានអ្នកលក់ទៅយកលុយតែម្ដងទោះបីជាលក់ដល់កណ្ដាលផ្លូវយ៉ាងម៉េចក៍ដោយគឺពុំទាន់ដឹងថា មូលហេតុអ្វីបានជាអាជីវករហានយកផ្លូវសាធារណះមកធ្វើអាជីវកម្មផ្ទាល់ខ្លួននោះទេឬមួយក៍លោកប្រធានផ្សាច្រាំងចំរេះទិញផ្លូវសាធារណះទុកអោយអាជីវករលក់ដូរទេដឹង? ប្រជាពលរដ្ធបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយចាត់វិធានការលើផ្សារច្រាំងចំរេះនេះផងកុំអោយលោក ប្រធានផ្សារឈ្លានពានយកផ្លូវសាធារណះជួលអោយអាជីវករលក់ដូរយកលុយដាក់ហោប៉ៅហើយបង្កភាពកកស្ទះដល់អ្នកដំណើរជាច្រើននោះឡើយប្រជាពលរដ្ធសង្ឃឹមថា៖ អាជ្ញាធរពាក់ព័ន្ធពិតជាមិនប្រងើយបើកដៃអោយលោកប្រធានផ្សាយកលុយដាក់ហោប៉ៅតែម្នាក់ឯងហើយបង្កភាពអនាធិប្បតិយខូចសណ្ដាប់ធ្នាប់សង្គមយ៉ាងដូច្នេះទេហើយប្រជាពលរដ្ធចាំមើលថា តើអាជ្ញាធរអាចចាត់ការរឿងនេះបានទេ?៕
ព័ត៌មានជាតិ
មតិយោបល់