ព័ត៌មានជាតិ

ឪពុកម្តាយ​ក្មេង​ជំទង់​ចិន​សុំទោស​ទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​បរឿង​សរសេរ​ឈ្មោះ​លើ​ផ្ទាំងសិលា​

​ប្រទេស​អេ​ហ្ស៊ី​បបាន​ទទួល​ការសូមទោស​ពី​សំណាក់​ឪពុកម្តាយ​ក្មេង​ជំទង់​ចិន​លើ​បញ្ហា​ការ​ស​សេរ​ឈ្មោះ​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ម្នាក់​នៅលើ​ផ្ទាំង​រូប​សិលា​របស់ខ្លួន​

​កាលពី​ថ្ងៃ​សុក្រ​អាទិត្យ​មុន​នេះ​ក្រោយ​ការដាក់​បង្ហាញ​នូវ​រូប​ផ្ទាំងសិលា​មួយ​ដែល​ត្រូវ​បាន​ស​សេរ​ឈ្មោះ​មនុស្ស​មា្ន​ក់​ជា​ជនជាតិ​ចិន​នៅ​ពី​លើ​ដោយ​និយាយថា ”Ding Jinaho បាន​មក​ដល់​ទីនោះ​”​វា​បាន​ធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធ័រណេ​តជនជាតិ​អេ​ហ្ស៊ី​បជា​ច្រើន​មាន​ការ​ខឹងសម្បា​រ​និង​បាន​នាំ​គា្ន​ស្វែងរក​យុវជន​ដែលជា​អ្នក​ទេសចរណ៍​រូប​នោះ​តាមរយៈ​ឈ្មោះ​ដែល​មាន​។​ភ្លាមៗ​នៅពេលដែល​ពួកគេ​បាន​កំណត់​និង​ស្គាល់​ក្មេង​ម្នាក់​ដែល​មានឈ្មោះ Ding Jinaho ទាំង​ឪពុក​និង​ម្តាយ​របស់ Ding ក៏​បាន​ចេញ​មក​បកស្រាយ​សូម​អភ័យទោស​ចំពោះ​ទង្វើ​ដ៏​ឆ្គាំឆ្គង​របស់​កូន​ខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​រូប​ផ្ទាំងសិលា​ដែល​មាន​ស​សេរ​ឈ្មោះ​នោះ​ត្រូវបាន​គេ​ឲ្យដឹង​ថា​ជា​ប្រាសាទ​ដែល​មានឈ្មោះ Luxor និង​មាន​អាយុកាល​ដល់​ទៅ 3500 ឆ្នាំ​មកហើយ​ស្ថិតនៅ​លើ​ច្រាំង​នៃ​ដង​ទន្លេ​នី​ល​ដ៏​ល្បីល្បាញ​។​

​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​បាន​កើនឡើង​យា់ង​គំហុក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​យ៉ាងហោចណាស់​តាម​របាយការណ៍​បាន​និយាយ​ថា​ទឹកប្រាក់​ប្រមាណ​ជា 102 ពាន់​លាន​ដុល្លារ​ដែល​អ្នក​ទេសចរណ៍​ចិន​បាន​ចំណាយ​កាលពី​ឆ្នាំ 2012 ហើយ​វា​ត្រូវជា 40 ភាគរយ​លើស​ចំនួន​របាយការណ៍​នា​ឆ្នាំ 2011 ៕​
https://i1272.photobucket.com/albums/y389/domneng/Tennager%20C/zgeyr4ebr9bf_zpsf7008628.jpg
https://i1272.photobucket.com/albums/y389/domneng/Tennager%20C/LT-2kbxazj_zpsfc76b123.jpg
https://i1272.photobucket.com/albums/y389/domneng/Tennager%20C/_67829661_luxor_cuts_ugc_kongyou_wuyi_zps1b9079dd.jpg
https://i1272.photobucket.com/albums/y389/domneng/Tennager%20C/Ancient_wallpapers_43_zps6eedeff2.jpg
https://i1272.photobucket.com/albums/y389/domneng/Tennager%20C/Luxor_Temple_May_26_2007_zpsf643bc0d.jpg
https://i1272.photobucket.com/albums/y389/domneng/Tennager%20C/Temple-luxor-egypt_zpsa06d725a.jpg
https://i1272.photobucket.com/albums/y389/domneng/Tennager%20C/Luxor_Luxor_Temple_inside_at_night_Egypt_Oct_2004_zps45eb1c68.jpg

មតិយោបល់