នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅពេលថ្មីនេះដែរ យើងសង្កេតឃើញថា មានអ្នកលេងហ្វេសប៊ុកជាច្រើនកំពុងចែកចាយ ចំណងជើងបទចម្រៀង ដែលរចនាឡើងដោយម្ចាស់ទំព័រ ចៃហ្វេសប៊ុក ដែលប្រកាសថា ជាបទចម្រៀងថ្មី ជាស្វាដៃកូនខ្មែរពិតៗ។
ចំពោះប័ណប្រកាសដែលបានផ្សព្វផ្សាយនោះដែរ គេឃើញសរសេរអក្សរធំៗថា និពន្ធទំនុកច្រៀង និងបទភ្លេងថ្មី ដោយកញ្ញា ថុន ស្រីពេជ្រ ដែលក្នុងនោះមានបទចំនួន ១០ បទរួមមាន ១.បងប្រច័ណ្ឌ ២ .មិនចាំបាច់ប្រាប់គេ ៣.បែកពីគេទៅ ៤.កុំតូចចិត្ត ៥.ទំនុកឈឺចាប់ ៦.កុំសុំបែកគ្នា ៧.ស្មានថាអូននិយាយលេង ៨.សុំជួបមុនបែក ៩.ឆ្លើយសំនួរអូនសិន ១០.បុរសម្នាក់នេះស្រលាញ់អូន។ នៅលើប័ណប្រកាសដដែលបានសរសេរថា “នេះជាបទក្នុង Album ថ្មីរបស់ផលិតកម្ម រស្មីហង្សមាស”។
ជួបជាមួយនឹង កវីនិពន្ធវ័យក្មេងដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងច្រើនកុះករ សុខ ចាន់ផល បានប្រាប់ដល់គេហទំព័រ ដំណឹង តាមរយៈទូរស័ព្ទនៅរសៀលនេះ ឲ្យដឹងថា “លោកដូចជាមិនដឹងទេថា បទទាំង ១០ នោះជាបទ របស់កញ្ញាស្រី ពេជ្រ មែនឬមិនមែនលោកមិនអាចឆ្លើយបានទេ។លោកបានបន្តទៀតថា សម្រាប់បទ ទាំងនោះ ប្រហែលជារបស់គាត់ហើយមើលទៅ ព្រោះថាទំព័រ ដែលបានបង្កើតថ្មីឈ្មោះ ចៃហ្វេសប៊ុក អាចជារបស់គាត់ក៏ថាបានដែរ។ តែគ្រាកន្លងមកលោកក៏បានដឹងខ្លះផងដែរថា មានបទថ្មីជាច្រើនបទ ដែលចេញនៅផលិតកម្មហង្សមាស ជាបទរបស់កញ្ញា ថុន ស្រីពេជ្រ ដែលបង្កើតឡើងទាំងសាច់ភ្លេង និងទំនុកច្រៀង “។ចំណែកបទទាំង ១០ នោះលោកមិនអាចអះអាងមួយរយភាគរយជារបស់នាង និងចេញឆាប់ៗនៅហង្សមាស លោកមិនអាចឆ្លើយបាននោះទេ ចាំដល់ពេលនោះទើបដឹងទាំងអស់គ្នា។ជាចុងក្រោយលោក ក៏បានបន្ថែម និងសង្កត់ធ្ងន់ថា ហង្សមាសកំពុងផលិតបទចម្រៀងថ្មី ដែលជាបទ បង្កើតដោយស្នាដៃកូនខ្មែរពិតៗ ដែលនិងវាយលុកលើទីផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះដែរ។
បើសិនជាបទ ទាំង ១០ បទ ដែលបានប្រកាសថា ជាបទចេញនៅផលិតកម្មហង្សមាសមែនពិត ហើយក៏ជាស្នាដៃកូនខ្មែរពិត ៗ ដូចអ្វីដែលទំព័រ ចៃហ្វេសប៊ុកបានអួតនោះ យើងជាខ្មែរ ទាំងអស់គ្នាពិតជាមានមោនៈភាពខ្លាំងណាស់ លើដងវិថីមួយនេះ ពោលគឺខ្មែរ លែងមានពាក្យថា កូពី ពីគេទៀតហើយ៕
ស្តាប់បទ សុំជួបមុនបែក ច្រៀង និងនិពន្ធ ដោយថុន ស្រីពេជ្រ៖
https://i1272.photobucket.com/albums/y389/domneng/931282_449717235113360_1602221395_n_zps061f7e47.jpg
មតិយោបល់