វាមិនមែនជារឿងថ្មីហើយប្លែកនោះទេ ប៉ុន្តែវាជាព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍ ដោយកាលពីថ្មីៗនេះ ស្មាតហ្វូន BlackBerry Q10 ស្រោបដោយមាសទំហំ ២៤ការ៉ាត់ ដែលលក់ក្នុងតម្លៃ ២៥០០ដុល្លារអាមេរិក ក្នុង១គ្រឿង។
នៅពេលនេះ Amosu បានបង្កើតរចនាម៉ូដស្មាតហ្វូន BlackBerry Q10 ដោយបំពាក់នូវមាសពណ៌សទំហំ ១៨ការ៉ាត់ និងស្រោបដោយពេជ្រប្រភេទ 700 VVS1 ទំហំ ៤,៧ការ៉ាត់។
ស្មាតហ្វូនមួយនេះ ខាង Amosu បង្កើតត្រឹមតែចំនួន ២៥គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងលក់ក្នុងតម្លៃ ៣១,០០០ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា Amosu ជាក្រុមហ៊ុនរចនាម៉ូដមួយដែលមានជំនាញខាងរចនាម៉ូដនូវទូរស័ព្ទឲ្យទៅជាទូរស័ព្ទដៃល្អឥតខ្ចោះ និងមានតម្លៃថ្លៃលើសពីការស្មាន ដោយបានបំពាក់នូវ មាស ឬពេជ្រ ដើម្បីបង្កើននូវសោភណ្ឌភាពរបស់ទូរស័ព្ទ រួចលក់ទៅឲ្យក្រុមអ្នកមានលុយ៕
ព័ត៌មានជាតិ
មតិយោបល់