ព័ត៌មានជាតិ

ជនសង្ស័យ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប៊ូ​ស្តុន​អាច​​ក្រោ​ក​​ដើរ​បានហើយ​

Tsarnaev ដែល​នៅ​រស់រាន​មានជីវិត​ក្រោយ​ការ​តាម​បាញ់ប្រហារ​មួយ​ពី​សំណាក់​ក្រុម​ប៉ូលីស​ដែល​ខ្លួន​ត្រូវបាន​គេ​សង្ស័យ​ថា​ស្ថិត​នៅ​ពីក្រោយ​ការ​បំផ្ទុះ​សម្លាប់​មនុស្ស​ដល់​ទៅ​បី​នាក់​និង​បណ្តាលឲ្យ​រងរបួស 260 នាក់​ផ្សេង​ទៀត​កាលពី​ខែ​មុន​នៅក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​មួយ​នៅ​កណ្តាល​ទីក្រុង​បូ​ស្តុន ដែល​មិនអាច​និយាយ​កើត និង​ក្រោក​ដើរ​កើត​កាលពីមុន ​ពេល​នេះ អាច​និយាយបាន និង​​ក្រោក​ដើរ​ក្នុង​​ល្វែងគុក​បាន​ហើយ​។​

​ម្តាយ​របស់ Tsarnaev បាន​និយាយថា​កូន​របស់​គាត់​គ្រាន់តែ​មាន​អារម្មណ៍​តក់ស្លុត​ខ្លាំង​នៅពេលដែល​មាន​ការតាមប្រមាញ់​ពី​សំណាក់​ប៉ូលិស​ប៉ុន្តែ​គេ​មិន​បាន​ជាប់​ទាក់ទង​នឹង​រឿងរ៉ាវ​នៃ​ការ​បំផ្ទុះ​នោះ​ទេ​ដោយ​គេ​បាន​និយាយ​តាម​ទូរស័ព្ទ​ថា​គេ​និង​បងប្រុស​ពិតជា​បាន​សម្លាប់​ប៉ូលិស​ម្នាក់​មែន​នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នោះ​។​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​អាមេ​រិក​បើក​ការតាមដាន​បន្ថែមទៀត​ទៅ​លើ​ឧក្រិដ្ឋជន​ហើយ​សង្ឃឹមថា​នឹង​វែកមុខ​រកឃើញ​ការពិត​និង​យុត្ត​ធម៌​មក​លើ​កូន​គាត់​ដែល​រងគ្រោះ​និង​បាត់បង់​ជីវិត​នោះ​។​
​គួររំឭកថា​ដែរ​ថា​បើ​តុលាការ​បើក​ស៊ើបអង្កេត​ហើយ​ពិនិត្យឃើញថា Tsarnaev ពិត​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​ពិតមែន​នោះ​ការដាក់ទោស​អាច​ទៅដល់​ការប្រហារជីវិត​ផង​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/dzhokhar-tsarnaev-lead1_zpsbbfac916.jpg
https://i1272.photobucket.com/albums/y389/domneng/sympathydevil_zps616f0911.jpg

មតិយោបល់