ព័ត៌មានជាតិ

សង្ស័យប្រើសារធាតុញៀនហួសកម្រិត បុរសម្នាក់ ដេញវាយមន្ត្រីប៉ូលិស ក្នុងបរិវេណអធិការដ្ឋាននគរបាលខណ្ឌទួលគោក

ភ្នំពេញៈ វេលាម៉ោង១៦ និង៣០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ដេញវាយលើជនរងគ្រោះជានគរបាល កំពុងយាមប្រចាំការច្រក ចេញចូលអង្គភាពអធិការដ្ឋានខណ្ឌទួលគោក ប្រព្រឹត្តនៅក្នុងបរិវេណរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលមានទីតាំងដីឡូត៍លេខ៦០ ផ្លូវ លេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គង់ ឡៃហៀង ហៅ ហៀង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។​ ជនរងគ្រោះ ឈ្មោះ សឿង សុភី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ស្នាក់នៅផ្ទះលេខ២៤២ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់