ព័ត៌មានជាតិ

អូស្ត្រាលី​ជាតិ​មួយ​ដែល​មាន​សុភមង្គល​នៅលើ​ពិភពលោក​

​របាយការណ៍​របស់​អង្គការ កិច្ចសហប្រតិបត្តិការ​ណ៍ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) បាន​ប្រកាស​ឲ្យដឹង​ថា ប្រទេស​អូស្ត្រាលី នៅតែ​បន្ត គ្រប់​គ្រង់​តំបន់​មួយ​នៅក្នុង​បញ្ជី ជាមួយនឹង​ឧស្សាហកម្ម​ប្រទេស ជាមួយនឹង​សុភមង្គល​ពិភពលោក ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៣ ។​

​ជាមួយនឹង​ស​ន្ទ​ស្សន៍​គំនូស​តាង OECD Better Life Index បាន​ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​កម្រិត​សុភមង្គល ក្នុងចំណោម ៣៤ ប្រទេស ដែល​កំពុង​អភិវឌ្ឍន៍ និង​រីកចម្រើន ដោយ​ផ្អែក​លើ​លក្ខណៈ វិនិច្ច័យ ទាំង ៧ ក្នុងនោះ​រួមមាន ចំណូល​ការកាន់កាប់​, ការអប់រំ​, ការ​ព​ញ​ចិត្ត​ជាមួយ​នឹង​ជីវិត​និង​តុល្យភាព​រវាង​ការងារ​និង​ជីវិត ជាដើម​។​
​មួយ​សប្តាហ៍​របស់ OECD នៅក្នុង​ឆ្នាំ ២០១៣ នេះ ស្ថិត​នៅ​ទីក្រុង ប៉ារីស នៅតែ​មាន​កម្រិត​ល្អ​ប្រសើរ​ជា​ជាង​មុន ដោយ​សម្គាល់​ឃើញថា ៨៤ ភាគរយ​នៃ​ជនជាតិ​អូស្ត្រាលី ត្រូវ​បាន​ពេញចិត្ត និង​ជីវិត​ដែល​កំពុង​រស់នៅ ពោល​គឺ​ស្ថានភាព​រស់នៅ​ដោយ​មាន​លក្ខណៈ​ល្អប្រសើរ​។​

​ប្រជាជន​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចូលរួម​ស្ទង់​មតិ ឲ្យដឹងថា ជា​មធ្យម ក្នុង​មួយ​ថ្ងៃ ពួកគេ​មាន​អារម្មណ៍​ជា​វិជ្ជមាន ដោយ​មាន​អារម្មណ៍​ថា​បាន​សម្រាក និង​មាន​សិទ្ធ​សម្រេច​ចិត្ត មាន​មោទនៈភាព ច្រើន ជាង​ចំណុច​អវិជ្ជមាន​។​
​សូម្បី​តែ ស​ន្ទ​ស្សន៍​ការស្វែងរក​សុភមង្គល​របស់​ប្រទេស​អូស្ត្រាលី មាន​កម្រិត​ខ្ពស់​ជាង ប្រទស​កាណ​ដា និង​ស៊ុយ​អ៊ែត ដែល​ប្រទេស​ទាំង​ពីរ ជា​ប្រទេស​ដែល​មាន​កម្រិត​រស់នៅ​លក្ខណៈ​ស្តង់ដា​។​

​ការស្ទង់មតិ​នេះ​ក៏​បាន​រកឃើញថា ប្រទេស​អូស្ត្រាលី មាន​កម្រិត​ខ្ពស់​ជាងគេ ពោល​គឺ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ល្បី​ពីរ មាន កាណាដា និង​ស៊ុយ​អ៊ែត ដែល​មាន​កម្រិត​របស់​នៅ​យ៉ាងខ្ពស់​ប្រកប​ដោយ​លក្ខណៈ​ស្តង់ដា​នោះ​។​
​លទ្ធផល​ស្ទាបស្ទង់​នេះ​ដែរ​ក៏​បាន​រកឃើញ​ទៀតថា ប្រជាជន​របស់​អូស្ត្រាលី​មាន​អាយុ​ច្រើនជាងគេ នោះ​គឺ ៨២ ឆ្នាំ ដែល​ខ្ពស់​ជាង​កម្រិត​មធ្យមរ​ហូ​តដល់ ២ ឆ្នាំ ។​លើសពីនេះទៅទៀត ៧៣ ភាគរយ​នៃ​ប្រជាជន​អូស្ត្រាលី មាន​អាយុ ១៥ ទៅ ៦៤ ឆ្នាំ មាន​ការងារ​ធ្វើ ដែល​ខ្ពស់​ជាង OECD មធ្យម នៃ ៦៦ ភាគរយ​។​

​ប្រទេស​អូស្ត្រាលី ត្រូវបាន​គេ​មើលឃើញ​ចំណុច​ល្អ ៗ​ជាច្រើន នៅលើ​ឆាក​អន្តរជាតិ ដូចជា​ប្រជាជន​ចេះ​សាមគ្គីភាព ដើម្បី​ចូលរួម​ក្នុង​សកម្មភាព របស់​សហគមន៍ និង​ថែទាំ​សុខភាព គួរឲ្យ​កត់សម្គាល់​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/explore-events-capital-city-festival_zps260b261c.jpg

មតិយោបល់