ព័ត៌មានជាតិ

ក្មេង​អាយុ ១៣ ខែ វាយ​កូន​បាល់​ដូច​និង Rafael Nadal

Thiago ដែល​ជា​កូនប្រុស​របស់​អ្នកលេង​កីឡា​វាយ​កូន​បាល់​ដ៏​ល្បី សញ្ជាតិ​អា​ហ្សង់​ទីន Guillermo Coria ដែល​មាន​វ័យ ១ ឆ្នាំ ប៉ុន្តែ​មាន​ភាព​វៃឆ្លាត​ណាស់ ដោយ​បង្ហាញ​កាយវិការ​វាយ​កូន​បាល់​ដូច​ទៅ​នឹង​តារា​វាយ​កូន​បាល់ Rafael Nadal ។​

Guillermo Coria ដែល​ជា​កីឡាករ​បាន​ចូលនិវត្តន៍ របស់​អា​ហ្សង់​ទីន ធ្លាប់​បាន​ជួបប្រទះ​ជាមួយនឹង កីឡាករ ស្តេច​ស Rafael Nadal ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ៣ ដង ប៉ុន្តែ​មិន​បាន​ក្លាយជា​ស្តេច​ទីលាន​ដីឥដ្ឋ​ក្រហម​នោះ​ទេ​។​

​នៅ​ពេល​ថ្មីៗ​នេះដែរ កីឡាករ Guillermo Coria បាន​បង្ហាញ​មុខ​កូនប្រុស​របស់​ខ្លួន ឈ្មោះ Thiago Coria ដែល​បង្ហាញ​ទម្រង់​លេង ដូច​ទៅ​និង កីឡាករ ស្តេច​ស លើ​ដី​ឥដ្ឋក្រហម Rafael Nadal ។ Thiago Coria ដែល​មាន​អាយុ ទើបតែ ១៣ ខែ ប៉ុន្តែ​ទម្រង់​លេង​របស់គេ និង​កាយវិការ ដូច​ទៅ​និង កីឡាករ Nadal ។​

​បច្ចុប្បន្នកាល កីឡាករ Guillermo Coria បាន​ចូលនិវត្តន៍ ប៉ុន្តែ Rafael Nadal នៅ​តែ​បង្ហាញ​ទម្រង់​លេង​នៅ Roland Garros ហើយ​សង្ឈឹមថា​នឹង​លើក​ពានទី ៨ របស់ Grand Slam ទៀតផង​៕​
https://i1272.photobucket.com/albums/y389/domneng/4%20Kill/1-ed656_zps1057e2df.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/2-ed656_zps58bc59b9.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/3-ed656_zps76ab9c06.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/4-ed656_zpseda95457.jpg
កីឡាករ Guillermo Coria
https://i1272.photobucket.com/albums/y389/domneng/4%20Kill/5-ed656_zpsc936dd79.jpg

មតិយោបល់