ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina អាក់ខាន​បុណ្យ​ខ្មោច​មីង​ម្តង​ហើយ មិន​អាច​អាក់ខាន​កម្មវិធី​ប្តី​ឡើយ​

​តារា​សម្តែង​ស្រី នាង Angelina នឹង​លេចមុខ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​រឿង “World War Z” របស់​មិត្ត​ប្រុស Brad Pitt នៅ​ថ្ងៃ​ទី ២ ខែ មិថុនា ឆ្នាំ ២០១៣ ។​
​នេះ​ជា​លើកដំបូង​ហើយ ដែល​តារា​សម្តែង​ស្រី​ល្បីឈ្មោះ នាង Angelina បន្ទាប់​ពី​វះកាត់​យក​សុដន់​ចេញ ពី​រោគ​មហារីក​។ តែ​តារា​សម្តែង​ស្រី​រូប​នេះ​និង​ទៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ដើម្បី​គាំទ្រ ដល់​ការសម្តែង​រឿង​ថ្មី​របស់ មិត្ត​ប្រុស Brad Pitt ។​

​កម្មវិធី​ខាងលើ​នាង មិន​អាច​អាក់ខាន​បានទេ ព្រោះថា នាង​មិន​បាន​ចួលរួមក​ម្ម​វិធីបុណ្យ​ខ្មោ​ចមីង​ម្តង​រួចមកហើយ អ្នកស្រី Debbie ដែល​បាន​ស្លាប់​ដោយសារ​មហារីក​សុដន់​នា​ពេលកន្លងមក​។​
​កាលពី​ពាក់កណ្តាល​ខែ ឧសភា នេះ Angelina ទទួល​រឿង​គួរឲ្យភ្ញាក់ផ្អើល ពី​ខាង​មន្ទីរពេទ្យ ដោយ​កាត់​សុដន់​ចោល ដើម្បី​ការពារ​ពី​រោគ​មហារីក ដោយ​សុ​វត្តិភាព​នោះ​។​

​ស្រី​ស្រស់​វ័យ​ជ្រេ ក្រមួន​ពេញ​ផ្លិត Angelina បាន​ប្រាប់​ដល់ កូនៗ​ទាំង ៦ របស់​ពួកគេ​ថា “​គ្រូពេទ្យ​បាន​ប្រាប់ថា ហានិភ័យ​នៃ​ការ​កើតរោគ​មហារីក​មាន​រ​ហួត​ដល់​ទៅ ៨៧ ភាគរយ​”​។​តែ​ទោះជា​យ៉ាងណា ការវះកាត់​នេះ​នាង​តែងតែ​ទទួល​បាន​ការ​ជម្រុញ និង​លើកទឹកចិត្ត​ពី​សំណាក់ មិត្ត​ប្រុស និង​កូនៗ ទាំង ៦ របស់ខ្លួន​៕​
https://i1272.photobucket.com/albums/y389/domneng/4%20Kill/angelina-jolie-128a_zpscf2fb709.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/angelina-jolie-brad-pitt_zps2a91a16f.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/golden-globes-angelina-jolie-pics-getty-images-wireimage-image-1-577281298_zps672befea.jpg

មតិយោបល់