ព័ត៌មានជាតិ

Tony Scott បាន​ឈប់​ពី Microsoft

​ប្រធាន​បច្ចេកទេស​រប​ស់​ក្រុមហ៊ុន Microsoft (CIO)​បាន​ចាកចេញ​ពីមុខ​តំណែង ដោយ​ទៅ បង្កើត គម្រោង​ការងារ​ផ្ទាល់ខ្លួន​។​
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNet បាន​ឲ្យ​ដឹងថា លោក Tony Scott ដែលជា​ប្រធាន​បច្ចេកទេស Microsoft បាន​លាឈប់ ប៉ុន្តែ​ខាង​ក្រុមហ៊ុន Microsoft មិនបាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នោះទេ​។​
​សារព័ត៌មាន GeekWire ជា​អ្នក​ចុះផ្សាយ​នូវ​ព័ត៌មាន​នេះ​មុនគេ បាន​និយាយថា នៅលើ​គណនី LinkedIn របស់លោក Scott បាន​ប្ដូរ​ពី​ប្រធាន​បច្ចេកទេស ទៅជា​អតីត​ប្រ​ធា​បច្ចេកទេស​វិញ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ប្រធាន​បច្ចេកទេស​រូប​នេះ បាន​លាឈប់​ពិតមែន​។​
​យោងតាម​ការចុះផ្សាយរ​បស់ GeekWire បាន​ឲ្យ​ដឹងថា នៅពេលនេះ ខាង​ក្រុមហ៊ុន Microsoft នៅ​មិនទាន់​ជ្រើសតាំង​ប្រធាន​បច្ចេកទេស​ថ្មី​នោះទេ ប៉ុន្តែ​បាន​ជ្រើសតាំង​លោក Jim Dubois ដែលជា​អនុប្រធាន​ជាន់ខ្ពស់ ឲ្យ​កាន់តំណែង​តំណែង​នេះ ក្នុងនាម​ស្ដីទី​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ ២០០៨ លោក Tony Scott បាន​កាន់តំណែង​ជា​ប្រធាន​បច្ចេកទេស​ជំនួស​លោក Stuat Scott ហើយ​ក្រុមហ៊ុន Microsoft ក៏​ធ្លាប់បាន​កោត​ស​សើរ​ពី​ស្នាដៃ​របស់លោក នៅពេល​ប្រកាស​ពី​របាយការណ៍​ហរិញ្ញវត្ថុ​ផងដែរ​៕

tony scott

មតិយោបល់