ព័ត៌មានជាតិ

ចាប់ខ្លួន​បាតុករចំនួន​ ១៧០០ នាក់​នៅ​តួ​គី​

​តួ​គី​: លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តួ​គី Muammer Guler បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​មនុស្ស​ដល់​ទៅ 1700 នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការធ្វើ​បាតុកម្ម​ដែល​បាន​រង្គើ​ស​រង្គើ​ល​ប្រទេស​អស់​រយពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​ប៉ូលីស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ការបាញ់ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​មាន​នៅក្នុង​កណ្តាល​ទីក្រុង​អាន​កា​រា​របស់​តួ​គី​។​អជ្ញាធរ​ក៏បាន​ចាប់ខ្លួន​បាតុករ​ជាង 1000 នាក់​ដែល​បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ការិយាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី​ផង​។​

​ការប៉ះទង្គិច​គ្នា​នេះ​បាន​ធ្វើឲ្យ​មនុស្ស 53 នាក់​ដែល​មាន 19 នាក់​ជា​ប្រជាជន​មកពី​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ផង​បាន​រងរបួស​ហើយ​ប៉ូលិស 26 នាក់ ទៀត​ក៏​រងរបួស​ដែរ​។​

​ការ​បាតុកម្ម​ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​នៅពេល​ដែល​រដ្ឋាភិបាល​បាន​កំណត់​យក​ដី​ដែល​ជា​សួនច្បារ​ដ៏​ធំ​មួយ​កន្លែង​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ដើម្បី​អភិវឌ្ឍ​ជា​ផ្សារ​ទំនើប​ជំនួស​វិញ​ហើយ​ការរីក​រាលដាល​នៃ​ហ្វូង​បាតុករ​បាន​ទៅដល់​ទីក្រុង​ពីរ​បី​ទៀត​និង​អូសបន្លាយ​អស់​រយះពេល 5 ថ្ងៃ​រួច​មក​ហើយ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/_67932630_67932629_zps02e910f5.jpg
https://i1272.photobucket.com/albums/y389/domneng/3D/1_zps37154911.jpg
https://i1272.photobucket.com/albums/y389/domneng/3D/630356-protesters-in-istanbul_zps5be9af54.jpg
https://i1272.photobucket.com/albums/y389/domneng/3D/926518-130603-turkey-protest_zps8b285ce6.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Turkish-protesters-have-returned-to-the-streets-of-Istanbul-and-capital-Ankara-after-two-days-of-unrest-_zpsb6740023.jpg

មតិយោបល់