ព័ត៌មានជាតិ

ប្រទះឃើញ​អន្ទង់​យក្ស​អាយុកាល​រាប់​ឆ្នាំ នៅ​​ចិន​

អន្ទង់​យក្ស​មាន​អាយុកាល​រាប់​ឆ្នាំ​មួយ ប្រវែង ១,៥​ម៉ែត្រ និង​មាន​ទម្ងន់ ១៨​គីឡូក្រាម ត្រូវបាន​ប្រទះឃើញ​នៅក្នុង​បឹង​មួយ​នៃ​ខេ​ត្រ Zhejiang ប្រទេស​ចិន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​
​មានការ​ប្រទះឃើញ​អន្ទង់​យក្ស​មួយ​នៅក្នុង​បឹង​មួយ​នៃ​ស្រុក Changxing ក្រុង Huzhou ខេ​ត្រ Zhejiang ប្រទេស​ចិន​។ អន្ទង់​យក្ស​មួយ​នេះ​មាន​ពណ៌​លឿង​លាយ​ត្នោត ដែលមាន​ខ្លួន​ប្រវែង ១,៥​ម៉ែត្រ ទម្ងន់ ១៨​គីឡូក្រាម ដែល​ដំបូង​ឡើយ ប្រជាជន​ដែល​ចាប់បាន​គាត់​គិតថា ជា​ត្រី​ធំ​មួយ​ប៉ុន្តែ​ក្រោយពេល​យកមក​ពិនិត្យ​ទើប​ដឹងថា ជា​សត្វ​អន្ទង់​។​
​ប្រជាជន​នៅក្នុង​តំបន់​ដែល​បានឃើញ​អន្ទង់​យក្ស​នេះ បាន​និយាយថា សត្វ​មួយ​នេះ​ប្រហែល​ជាមាន​អាយុកាល​ចូល​រយ​ឆ្នាំ បានជា​វា​មាន​ទំហំ​ធំ និង​ធ្ងន់​យ៉ាងនេះ ហើយ​គេ​សឹងតែ​មិន​ជឿថា​មាន​សត្វ​អន្ទង់​ធំ​យ៉ាង​នេះដែរ​។​
​បុរស​ដែល​ចាប់បាន​អន្ទង់​មួយ​នេះ បា​និយាយថា មាន​គេច​ង់​ទិញយក​អន្ទង់​មួយ​នេះ ដោយ​ឲ្យ​ក្នុងតម្លៃ​មួយ​ខ្ពស់​គួរសម ប៉ុន្តែ​គាត់​មិន​ព្រម​លក់​នោះទេ ព្រោះ​គាត់​យល់ថា អន្ទង់​នេះ​អាចមាន​តម្លៃ​ថ្លៃ​ជាង​ការ​នោះទេ​ទៀត​៕


មតិយោបល់