ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវ ម៉ូតូវាក់អើចាប់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យបុកពេញទំហឹង រងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តបើកឆ្លងផ្លូវ ម៉ូតូបើកស្របទិសវាក់អើចាប់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យបុកពេញទំហឹង បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង៥០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកូរេ ពណ៌ខៀវខាងលើ ដែលពាក់ស្លាកលេខ AT21 3-0298 បើកបរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយ ស្របពេលនោះក៏មានម៉ូតូឌ្រីងសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-1260 ជិះគ្នា៣នាក់ឪពុកម្តាយកូន ដែលបើកស្របទិស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការវាស់វែង និងយកសម្ភារ:ទាំងសងខាង ទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាបន្ត ៕

មតិយោបល់