អ៊ីស្រាអ៊ែល៖ប្រទេសអ៊ីស្រាអ៊ែលបានក្លាយជាប្រទេសទី 10 ដែលជាប្រជាជាតិមានសេដ្ឋីច្រើនជាងគេបំផុតនៅលើលោកធៀបទៅនឹងចំនួនប្រជាជនសរុបនៃប្រទេសនីមួយៗនេះបើយោងតាមរបាយការណ៍របស់ក្រុមព្រឹក្សាជំនួញអន្តរជាតិដ៏ធំមួយដែលមានឈ្មោះថា the International Boston Consulting Group ។
អ៊ីស្រាអ៊ែលមានសេដ្ឋីដល់ទៅ 8400 នាក់ធៀបនឹងប្រជាជនសរុបរបស់ខ្លួន 8 លាននាក់នៅក្នុងឆ្នាំ 2012 នៅពេលដែលប្រទេសកាតាជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេលើលោកធៀបទៅនឹងចំនួនប្រជាជនខ្លួនដល់ទៅ 14,3 ភាគរយនៃប្រជាជន 2 លាននាក់ដែលនៅពីក្រោយដោយប្រទេសស្វីសគុយវ៉េតហុងកុងនិងសិង្ហបុរី.។
អ្នកសសេររបាយការណ៍ទ្រព្យសម្បត្តិជនជាតអ៊ីស្រាអ៊ែលបាននិយាយថាវាគឺមកពីប្រទេសអ៊ីស្រាអ៊ែលមាននូវមុខជំនួញអាជីវកម្មជាច្រើនដែលធ្វើឲ្យចំនួននៃសេដ្ឋីមានការកើនឡើងជាហូរហែរហើយក្រុមហ៊ុននិងអាជីវកម្មរុករកហ្គាសធម្មជាតិជាវិស័យមួយសំខាន់បំផុតសម្រាប់ប្រទេសនេះ៕
https://i1272.photobucket.com/albums/y389/domneng/500x_zps32ede05a.jpg
មតិយោបល់