ព័ត៌មានជាតិ

Serena Williams៖ កីឡាការិនី Roberta Vinci មាន​ចំ​ណុ​ច​​ល្អ​ច្រើន​

កីឡា​ការិនីស្បែកខ្មៅ សញ្ជាតិ​អាមេរិកផ្នែកវាយ​កូនបាល់ នាង Serena Williams បា​នធ្វើការ​សរសើរ​ចំពោះ​កីឡាការិនី Roberta Vinci បន្ទាប់ពី​ឈ្នះ​លើកីឡាការិនី​​​សញ្ជាតិអ៊ីតាលីរូបនេះ ក្នុង​លទ្ធផល 6-1 និង 6-3 ឈានចូលទៅកាន់វគ្គ 1/4 ក្នុងព្រឹត្តិការណ៍ French Open ។​

សម្រាប់​វគ្គ 1/4 Serena នឹង​ត្រូវ​ជួបមុខ​​កីឡាការិនី​ជើង​ខ្លាំង​មួយរូបដែរ នាង Svetlana Kuznetsova ដែល​​ជាកីឡាការិនីធ្លាប់កាន់តំណែងលេខ ១ និង​ឈានចូលវគ្គ​ ៤ នាក់ចុង​ក្រោយ នៃកម្មវិធី French Open នេះ​ជា​លើកដំបូង កាលពីឆ្នាំ ២០០៣​។
ជាមួយនឹង​លទ្ធផល​ឈ្នះ​កាលពីថ្ងៃ អាទិត្យម្សិលមិញនេះ ដែរ Serena និង​បន្ត​ដំណើរ​យក​ជ័យជម្នះ​នៅ Roland Garros ​នៅក្នុងឆ្នាំនេះ​។​តែ​​ទោះជាយ៉ាងណា​ក្នុងការប្រកួត​នៅ French Open នេះ​នាងបានសរសើរចំពោះ Vinci ​ជាមួយនឹង​ទម្រង់​លេងយ៉ាងឆ្លាតវៃ និង​ជឿ​ជាក់​លើ​ការ​ប្រកួត​។​ម្យ៉ាងវិញទៀត​ទម្រង់លេង​របស់នាង​ លេង​យូរទៅ កាន់តែ​មាន​កម្រិត​​ឡើងទៅៗ ។​

សម្រាប់វគ្គ 1/4 ជួបជាមួយនឹង Kuznetsova កីឡាការិនី​ជឿ​ជាក់ថា នឹងបំបាក់​​កីឡាការិនី​សញ្ជាតិ​រុស្ស៊ី វ័យ ២៧ ឆ្នាំ​នេះផងដែរ​។​
Kuznetsova ជាកីឡាការិនី​ស្ថិតនៅលេខ រៀង ទី ៣៩ នៅក្នុងពិភពលោក បន្ទាប់ពីបញ្ចប់​​នៅឆ្នាំ ២០១២ ក្នុងលេខរៀង ៧២ តែ​កីឡាករិនីរូបនេះ​បាន​វិលត្រលប់មកវិញ ចង់ដណ្តើម​តំណែង Serena ។​
គួរបញ្ជាក់ផងដែរថា កីឡាការិនី Williams បាន​ឈ្នះពានរង្វាន់កម្មវិធីខាងលើនេះ កាលពីឆ្នាំ ២០០២ ម្តង​រួ​ច​មកហើយ​៕
https://i1272.photobucket.com/albums/y389/domneng/3D/serena-williams-1024x798_zpsaceb38aa.jpg

មតិយោបល់