ព័ត៌មានជាតិ

Apple​ ត្រូវ​បាន​ Ericsson ​ប្ដឹង​ ពី​បទ​រំលោភ​ប៉ាតង់​

ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ទូរស័ព្ទចល័តស៊ុយអែត Ericsson បានប្ដឹងក្រុមហ៊ុន Apple Inc ថាបានរំលោភ​ប៉ាតង់​របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃសុក្រទី២៧ ខែកុម្ភៈ។

នៅក្នុងពាក្យបណ្ដឹងរបស់ Ericsson ដាក់ទៅកាន់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា Apple បានរំលោភលើប៉ាតង់ 2G ទៅ 4G/LTE ដោយទាមទារសំណង និងចង់ឲ្យ Apple ទទួលខុសត្រូវ ប៉ុន្តែមិនបាន​បញ្ជាក់​ថា ទាមទារសំណងប៉ុន្មាននោះទេ៕

Ericsson vs Apple

មតិយោបល់