ព័ត៌មានជាតិ

ស្រីលង្កា៖ ព្រួយបារម្ភអំពីការលេចធ្លាយសារធាតុគីមី និងប្រេង ចំពោះការលិច​នាវា X-Press Pearl របស់ប្រទេសសិង្ហបុរី

នាវាដឹកទូកុងតឺន័រមួយគ្រឿងដែលបានឆាបឆេះ និងលិចនៅមហាសមុទ្រឥណ្ឌា ក្បែរប្រទេសស្រីលង្កា កំពុងបង្កើន ការព្រួយបារម្ភអំពីការលេចធ្លាយសារធាតុគីមី និងប្រេង ដែលអាចកើតមាន។

អាជ្ញាធរប្រទេសស្រីលង្កាបាននិយាយថា នាវា X-Press Pearl របស់ប្រទេសសិង្ហបុរី បានបោះយុថ្កាចម្ងាយ១៧ គីឡូម៉ែត្រពីទីក្រុងកូឡុំបូ ជាទីក្រុងធំ បំផុតរបស់ប្រទេសស្រីលង្កា ដែលនាវាបានឆេះកាលពីថ្ងៃទី២០ ខែឧសភា។

កងទ័ពជើងទឹក ប្រទេសស្រីលង្កា និងក្រុមសង្គ្រោះផ្សេងទៀត បានចំណាយ ពេលជិតពីរសប្តាហ៍រហូតដល់សប្តាហ៏នេះដើម្បីពន្លត់ភ្លើងឆាបឆេះ។ នាវិកទាំងអស់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ នាវានេះផ្ទុកទូកុងតឺន័រចំនួន ១,៥០០ កុងតឺន័រ ដែលមានផ្ទុក អាស៊ីតនីទ្រីក ២៥តោន សារធាតុគីមី និងគ្រឿងសំអាងផ្សេងទៀត ព្រមទាំងប្រេងប្រមាណ ៣០០ តោន។
ប្រភពៈ NHK

មតិយោបល់