ព័ត៌មានជាតិ

លោក​ឧបនាយករដ្ឋមន្ត្រី​តួ​គី​ចេញ​មក​ប្រកាស​សូម​ទោស​ជា​សាធារណ​លើ​ការស្លាប់​របស់​ក្រុមបាតុករ​

​កាលពី​ព្រឹក​មិញ​នេះ​នៅក្រោយ​ការស្លាប់​ក្រុមបាតុករ​ពីរ​នាក់​កន្ល​ង​ទៅ​នេះ​លោក​ឧបនាយក​រដ្ឋមន្ត្រី​របស់តួ​គី Bulent Arinc បាន​ចេញ​មក​ប្រកាស​សូម​ទោស​ជា​សាធារណ​ចំពោះ​ការប្រើប្រាស់​កម្លាំង​ប្រឆាំង​ហួសហេតុ​ទៅលើ​ហ្វូង​បាតុករ​។​

​លោក​Bulent Arinc បាន​មាន​ប្រសា​ស​ថា​លោក​ពិតជា​មាន​ការសោកស្តាយ​ទៅលើ​ការចាប់ផ្តើម​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ដែល​បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​រយ​នាក់​យ៉ាងនេះ​ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​លោក​មិន​បាន​សូមទោស​ចំពោះ​ជន​ណា​ដែល​ស្ថិត​នៅក្នុង​ហ្វូង​បាតុករ​ដែល​បាន​បំពាន​ច្បាប់​និង​កេង​ឱកាស​និង​បាន​បំផ្លិចបំផ្លាញ​ទីសាធារណៈ​និង​បំផ្លាញ​ស្ថេរភាព​សន្តិសុខ​ជាតិ​នោះទេ​។​
​គួរបញ្ជាក់​ផងដែរ​ថា​របាយការណ៍​ចុងក្រោយ​ដែល​បាន​ចេញផ្សាយ​គឺ​អ្នកស្លាប់​មាន​ពីរ​នាក់​របួស​រហូត​ទៅ​ដល់ 3000 នាក់​និង​បួន​នាក់​ទៀត​ស្ថិតនៅ​ក្នុង​លក្ខណ្ឌ​ធ្ងន់ធ្ងរ​នៅឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/_h353_w628_m6_otrue_lfalse_zps0c52c587.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/32CFDCF1-8D96-4F8A-ABB0-40A0E9C8B0C9_mw1024_n_s_zpse0749781.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/060413newshubgmtseg1_512x288_zps8a4ffde6.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/130604-turkey-prime-minister-jsw-904aphotoblog600_zpsf7f1490c.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/turkey_protest_verg_zpsa6ad98df.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Turkey-protest-XTS101-AP-1024x715_zps19576d85.jpg

មតិយោបល់