ព័ត៌មានជាតិ

រដូវ​ប្រមូលផល​​ទំពាំង​បាយ​ជូរ​នៅ​អ៊ីតាលី​

​នៅ Tuscany ក្នុងប្រទេស អ៊ីតាលី មិន​យូរ​ទេ​នឹង​វិល​មក​កាន់​រដូវ​ប្រមូល​ផល​ទំពាំងបាយជូរ​។​ការប្រមូល​ផល​ទំពាំង​បាយ​នេះដែរ ត្រូវបាន​គេ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​មួយ​ទៀត​ថា Vendemmia ដែល​ឥឡូវនេះ​វា​បាន​ក្លាយជា​ពិធីបុណ្យ​មួយ​តាម​បែប​ប្រពៃណី ដែល​ដំណើរការ​នៅ​ភូមិ Tuscany ។​

​ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​នេះ វា​ក៏​ជា​ពិធីបុណ្យ​ដ៏​ធំ​បំផុត​នៅ Chianti Impruneta ដែល​ប្រារព្ធ ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ក្នុង​ខែ កញ្ញា ជាមួយនឹង​ស្រា​ជាង ៨០០ ដែល​នាំ​ចេញ​មក​លក់​ផងដែរ​។​
​ក្រៅពីនេះ​មាន​កម្មវិធី​តន្ត្រី​នៃ​របាំ និង​ក្បួន​ដង្ហែ ដោយ​ស្លៀកពាក់​តាមបែប​ប្រពៃណី​។​នៅក្នុង​ពិធីបុណ្យ​នៅ Chianti Impruneta ស្រា​ដែល​ពេញនិយម​ជាងគេ គឺ​ស្រាក្រហម ដែល​មាន​ប្រជាប្រិយភាព​នៅ Tuscany និង​ល្បី​ជុំវិញ​ពិភពលោក​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370274403164_zps9a32463c.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/sg_tuscany_hiking_zpsda64366b.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/vendemmia4_zps1dfb3bff.jpg

មតិយោបល់