បើទោះបីជាមានវ័យ ៧៧ ឆ្នាំ មែនពិត ប៉ុន្តែធាតុពិតរបស់អ្នករចនាយីហោដ៏ល្បីល្បាញនៅតែប្រាថ្នាចង់រៀបការជាមួយនឹងឆ្មា ។
អ្នករចនាម៉ូដដ៏ល្បីល្បាញលោក Karl Lagerfeld បានធ្វើឲ្យមតិរបស់អ្នកអង់គ្លេស មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយថ្លែងការណ៍ឲ្យដឹងថា លោកមានបំណងប្រាថ្នាចង់រៀបការជាមួយនឹង Choupette ដែលជាសត្វឆ្មា។ លោក Karl Lagerfeld ត្រូវបានគេស្គាល់ និងទទួលស្គាល់ថាជាអ្នករចនាម៉ូដដ៏ល្បីល្បាញ ពោលគឺចូលរួមអភិវឌ្ឍន៍យ៉ាងច្រើនជាមួយនឹង យីហោ Chanel ។
បុរសវ័យ ៧៧ ឆ្នាំ ចង់រៀបអាពាហ៍ពិពាហ៍ដែលមានលក្ខណៈប្លែកបំផុត ។
សត្វឆ្មាចិញ្ចឹមដែលជា មិត្តស្រីរបស់អ្នករចនាជនជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេស្គាល់លើបណ្តាញទំនាក់ទំនងសង្គមធ្វីតទ័រជាង 27,000 ដែលចុចគាំទ្រ។
Choupette មិនចូលចិត្តញុំាំអាហារ នៅលើកម្រាលនោះទេ វាតែងតែជួយឲ្យមនុស្សពីរនាក់ថែរក្សាវា។អនាគត់ប្តីរបស់វាដែលជាអ្នករចនាម៉ូដនោះ ក៏បានសម្រេចិត្តទិញ iPad មួយឲ្យវាលេងផងដែរ។
បើទោះជាមិនទាន់មានគម្រោងរៀបការជាមួយនឹងឆ្មា ជាផ្លូវការ អ្នករចនា ម៉ូដែល Chanel មិនដែលផ្លាស់ចិត្តស្រលាញ់ឆ្មាគាត់ឡើយ។
រយៈពេលមួយឆ្នាំទៅហើយ រវាងគាត់ និងឆ្មារ មិនដែលឃ្លាតឆ្ងាយពីគ្នានោះទេ។ Choupette តែងតែមានគិលានុបដ្ឋាយិកា ឬមេដោះ ដែលជួលមកថែរក្សា រយៈពេល ២៤ ម៉ោង។មានម្តងណានោះ លោក Karl បានអញ្ជើញគ្រូពេទ្យទាំង ពាក់កណ្តាលអធ្រាត្រ ព្រោះតែ ឆ្មាគាត់ឈឺ ដោយមិនរងចាំដល់ព្រឹកឡើងឡើយ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/KarlLagerfeld1_zpsd15adce2.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/KarlLagerfeld4_zps9bc4a6a8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/KarlLagerfeld3_zps26fedf5d.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/KarlLagerfeld2_zps9c18106a.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/KarlLagerfeld5_zps4aa3074e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/KarlLagerfeld6_zps76df3ab9.jpg
មតិយោបល់