ចោរស្រីដ៏ស្រស់ស្អាតម្នាក់ បានចូលទៅលួច ខោអាវពីអ្នកលក់ខោអាវ ឈ្មោះ Lu Sun តែចៃដន្យអាក្រក់ម្ចាស់ហាងបានសម្រេចចិត្តចាប់តែម្តង។
ខណៈដែលចោរស្រីយកខោអាវដាក់ចូលកាបូបរបស់ខ្លួន ក៏ស្របពេលដែលម្ចាស់ហាងឈ្មោះ Lu Sun បានឃើញ នឹងសម្រេចចិត្តផ្តល់មេរៀន ដល់ស្ត្រីរូបនោះ ដោយយកន្ទ្រៃកាត់សក់របស់នាង។
ពីមុនម្ចាស់ហាងឈ្មោះ Lu Sun វ័យ ៣២ ឆ្នាំ ក៏បានបាត់បង់ទឹកប្រាក់ រាប់រយយ័ន នៅក្នុងហាងរបស់គាត់នៅតំបន់ Wenzhou ប្រទេសចិន ដែលជាកន្លែងដែលស្ត្រីរូបនេះបានលួចខោអាវនោះ។
Lu San ដែលជាម្ចាស់ហាង បាននិយាយថា “ខ្ញុំមើលមនុស្សជាច្រើនជារៀងរាល់ថ្ងៃដូច្នេះខ្ញុំអាចកំណត់អត្តសញ្ញាណចោរបានយ៉ាងងាយស្រួលនៅពេលដែលខ្ញុំបានឃើញស្ត្រីម្នាក់ ដោយមានកាយវិការលាក់លៀម ដូច្នេះខ្ញុំគិតថានាងមិនស្រួលនោះទេ ខណៈដែលនាងដើរចូលហាង ខ្ញុំ ក៏បានប្រយ័ត្នប្រយែង មើលពីសកម្មភាពនាងខ្លាចនាងលួចអីវ៉ាន់ក្នុងហាង។
ដោយមានជំនួយពីម្ចាស់ហាងឈ្មោះ Lu Li ម្ចាស់ហាង Lu Sun បានចាប់នាងកាត់សក់ ។បន្ទាប់មកពួកគេបានខលហៅ ប៉ូលិសឲ្យមកចាប់ខ្លួនចោរស្រីរូបនេះ។
លោក ស្រី Sun បានបន្ថែមទៀតថា ខ្ញុំបានសម្រេចចិត្តបង្រៀនមេរៀនដល់នាង និងផ្ញើរសារជូនចោរផ្សេងទៀត ដែលនៅក្នុងតំបន់ដែលតែងតែចូលមកលួចអីវ៉ាន់ក្នុងហាងរបស់ខ្ញុំ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/Thiefgirl_zps152c0ea5.jpg
មតិយោបល់