កីឡាករ វាយតិន្នីស Rafael Nadalបានវិលត្រលប់ចូលសង្វៀនប្រកួតវិញ បន្ទាប់ពីសម្រាក់ជាមួយនឹងរបួសក្បាលជង្គង់អស់រយៈពេល ៦ ខែនោះ ហើយក៏ត្រូវបានឈប់សម្រាក់បន្តទៀតបន្ទាប់ពី មេរោគវាយប្រហារលើពោះ។
កីឡាករលំដាប់ទី ៤ របស់ពិភពលោកមិនបានបង្ហាញទម្រង់លេងតាំងពី ជួបជាមួយនឹង Lukas Rosol ក្នុងជុំទី ២ នៅ Wimbledonកាលពីខែ មិថុនា ឆ្នាំ ២០១២ កន្លងទៅនេះដោយសារបញ្ហារបួសក្បាលជង្គង់ខាងឆ្វេង ។
Rafael Nadal បានដាក់កាលវិភាគរួចរាល់ហើយ សម្រាប់បង្ហាញទម្រង់លេងនៅ Mubadala Tennis Championship ដែលមានរយៈពេល ៣ ថ្ងៃ ការតាំងបង្ហាញទម្រង់លេង ដែលចាប់ផ្តើមនៅ Abu Dhabi កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា គាត់ត្រុវតែដកខ្លួនចេញពីការលេងនេះ។
កីឡាករ រូបនេះបាននិយាយថា “ខ្ញុំពិតជាក្រៀមក្រំ និងអន់ចិត្តណាស់ ដែលមិនអាចបង្ហាញទម្រង់លេង នៅក្នុងឆ្នាំ នេះ សម្រាប់កម្មវិធី ដែលធ្វើឡើងនៅ Abu Dhabiនេះ”។កីឡាកររូបនេះ បានបន្តទៀតថា ខ្ញុំពិតជារីករាយណាស់សម្រាប់ការវិលត្រលប់នេះ តែចៃដន្យអាក្រក់អី គ្រូពេទ្យបានប្រាប់ថា ខ្លួនប្រាណរបស់ខ្ញុំត្រូវកាសម្រាក ដោយសារតែមេរោគវាយប្រហារនៅក្នុងពោះ នោះ។ប្រការនេះដែរកីឡាកររូបនេះ ក៏បាននិយាយពីសន្ថានចិត្តរបស់ខ្លួន សុំទោសដល់ Fan ដែលនៅ United Arab Emirates និង Fan ដែលនៅពាសពេញពិភពលោក។ប៉ុន្តែខ្ញុំសង្ឈឹមថា នឹងអាចយកឈ្នះ នៅ Abu Dhabi នៅឆ្នាំ ក្រោយទៀត៕
មតិយោបល់