ព័ត៌មានជាតិ

រកឃើញ​សាកសព​ក្មេងប្រុស​អាយុ ៣ ឆ្នាំ​នៅ​បំពង់​ទុយោ​បណ្តាញ​ទឹក

​សាកសព​របស់​ក្មេងប្រុស​ម្នាក់​អាយុ ៣ ឆ្នាំ​បាន​ធ្លាក់​ទៅ​ចូល​ទៅ​បំពង់​ទុយោ​ទឹក នៅ​តំបន់ Xuzhou ខេត្ត Jiangsu ប្រទេស​ចិន ដោយ​ត្រូវ​បាន​គេ​រកឃើញ កាលពី​ថ្ងៃ​ទី ៥ ខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅនេះ បន្ទាប់​ពី​ខិតខំ​ស្វែងរក​អស់​រយៈពេល ៥ ថ្ងៃ នេះ​បើ​តាម​ប្រភពព័ត៌មាន China Daily បាន​ចុះផ្សាយ​។​

​កុមារ​ដ៏​ក្រីក្រ​នេះ ត្រូវបាន​របាយការណ៍​បង្ហាញ​ឲ្យដឹងថា បាន​បាត់​នៅវេលា​ម៉ោង ៨ ព្រឹក នៅ​សប្តាហ៍​នេះ ដោយ​ធ្លាក់​ចូល​ទៅ​ក្នុរ​ណ្តៅ​ជម្រៅ ៦ ម៉ែត្រ នេះ​បើ​តាម​សម្តី​មន្ត្រី​នៅក្នុង​តំបន់​បាន​ថ្លែងការណ៍​។​
​បន្ទាប់​ពី​រយៈពេល ១២៦ ម៉ោង ត្រូវបាន​រកឃើញ​នៅ​បណ្តាញ​បំពង​បង្ហូរទឹក នៅ Jingma ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ពោល​គឺ​ឆ្ងាយ​ពី​កន្លែង​គ្រោះថ្នាក់​ខាងលើ 1.1 គីឡូម៉ែត្រ នេះ​បើ​តាម​សម្តី​អ្នកស្វែររក​សាកសព​បាន​និយាយប្រាប់​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/f6397c918fbc1444_kid-in-sewer_zps2e8b3a69.jpg
សកម្ម​ភាព​ ​អ្នកចុះលូ ទៅយកសាកសព​ក្មេង

មតិយោបល់