Sayram Lake គឺជាបឹងមួយយ៉ាងធំដែលស្ថិតនៅក្នុងប្រទេសចិន ហើយក៏ជាគុជខ្យងនៅ Silk Road ផងដែរ។វាគឺជាបឹងដ៏ធំ និងមានភ្នំខ្ពស់ៗព័ទ្ធនៅជុំវិញបឹង នៅ Xinjiang ប្រទេសចិន ។ជាមួយនឹងនីវ៉ូទឹក 2,073 ម៉ែត្រ វាមានទីតាំងប្រហែល ៩០ គីឡូម៉ែត្រ នៃភាគនិរតី នៃ Botala Prefecture ខេត្ត Urumqi។
បឹងដ៏ធំនេះត្រូវបានគេស្គាល់ថាមានឈ្មោះពីរ ដោយសម័យបុរណនៅក្នុងប្រទេសចិន ត្រូវបានគេហៅវាថា “សមុទ្រស្អាត” ដោយនៅក្នុងភាសាម៉ុងហ្គោលី Sayram Lake មានន័យថា បឹងដែលស្ថិតនៅតំបន់ជួរភ្នំ។នៅក្នុងភាសា Kahakh វាមានន័យថា “ការជូនព័រជ័យ” ។ព្រោះតែជាតំបន់ចុងក្រោយ ដែលមានអាកាសធាតុ ក្តោ និងសើម នៃមហាសមុទ្រអាត្លង់ទិក ក៏ឈានដល់ការហៅថា “ជាតំណក់ទឹកភ្នែកចុងក្រោយនៃមហាសមុទ្រអាត្លង់ទិក”។
បឹងនេះដែរមានរាងពងក្រពើ ដែលមានបណ្តោយ ៣០ គីឡូម៉ែត្រ និងទទឹង ២៥ គីឡូម៉ែត្រ គ្រប់ដណ្តប់លើតំបន់ ពី ៤៥៥ ទៅ ៤៦០ គីឡូម៉ែត្រការ៉េ។
ជម្រៅបឹងដែលជ្រៅបំផុត របស់បឹងនេះដែលត្រូវបានគេវាសគឺ ៩២ ម៉ែត្រ។វាជាប្រភពយ៉ាងសំខាន់សម្រាប់ទទួលរងទឹកភ្លៀង និងទឹកដែលហូរពីតំបន់ខ្លះមួយចំនួន អាចនិយាយបាននថាជាអាងស្តុកទឹក។
ទឹកបឹងនៅទីនេះគឺជាទឹកបឹងបរិសុទ្ធ ទាក់ចិត្ត និងស្អប់ស្ងាត់ និងសន្តិភាព និងទាក់ទាញបំផុតនោះ គឺហ្វូងសត្វទា និងសត្វក្ងាន ។នៅតំបន់នេះដែរមានដើមស្រល់ និងដើមស៊ីដា ដែលគ្របដណ្តប់ជួរភ្នំទាំងមូល។ លើសពីនេះមានហ្វូងសត្វសេះ និងសត្វចៀមនៅលើវាលស្មៅ។រដូវដែលល្អ សម្រាប់ការមកទស្សនានៅ Sayram Lake គឺរដូវក្តៅ និង និទាឃរដូវ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake2_zps79caefa5.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake3_zps26cd7bf9.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake4_zps7e24855b.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake5_zps9618775a.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake6_zps42d7dc0e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake7_zps4a090ad9.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake8_zps7edd9648.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake9_zpsb4788491.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake10_zpsaf70db36.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake11_zps030e33c2.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake12_zps81e05c8e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/SayramLake1_zpsbdb0dff3.jpg
មតិយោបល់