ព័ត៌មានជាតិ

ផ្ទុះ​គ្រាប់បែក​និង​អំពើ​ហិង្សា​ច្រើន​កន្លែង​ផ្សេង​គ្នា​នៅក្នុង​អ៊ីរ៉ាក់​បាន​សម្លាប់​មនុស្ស 60 នាក់​និង​របួស 191 នាក់​

​បា​ដា​ដ​៖​យ៉ាងហោច​ណាស់​ដ៏​មាន​មនុស្ស​ដល់​ទៅ​60 នាក់​បាន​ស្លាប់​និង 191 នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​និង​បាញ់ប្រហារ​គ្នា​នៅ​តាម​កន្លែង​ផ្សេង​គ្នា​ជាច្រើន​នៅ​ពាសពេញ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​រយពេល​តែ​មួយ​ថ្ងៃ​ច័ន្ទ​ប៉ុណ្ណោះ​។​

​ឡាន​ប្រាំ​គ្រឿង​ដែល​ត្រូវបាន​ដាក់​ឲ្យ​ផ្ទុះ​នៅ​ក្នុង​តំបន់ Mosul ចម្ងាយ 400 គីឡូ​ម៉ែត​ពី​ទីក្រុង​បា​ដា​ដ​បាន​សម្លាប់​មនុស្ស 25 នាក់​និង​របួស 80 នាក់​ដទៃទៀត​។​ជន​ស៊ីវិល 4 នាក់​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដែរ​នៅក្នុង​តំបន់ Tuz Khurmatu ចម្ងាយ​ប្រហែលជា 200 គីឡូ​ម៉ែត​ពី​បា​ដា​ដ​និង​ធ្វើឲ្យ​របួស​ដល់​ទៅ 26 ខណៈពេល​ដែល​ការផ្ទុះ​គ្រាប់បែក​មួយ​ទៀត​នៅ​ចម្ងាយ 250 គីឡូ​ម៉ែត​ពី​ទីក្រុង​បា​ដា​ដ​បានសម្លាប់​ទាហាន​បីនាក់​និង​របួស 12 នាក់​ផង​ដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​ប៉ូលីស​បាន​និយាយថា​នៅ​មាន​ករណី​បាញ់ប្រហារ​រវាង​ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ​ទំនើប​ជាមួយនឹង​ប៉ូលីស​ជាច្រើន​ករណី​ទៀត​ដែល​បាន​ធ្វើឲ្យ​ទាហាន​រដ្ឋាភិបាល​ប្រជាពលរដ្ឋ​ស៊ីវិល​ជា​ច្រើន​នាក់​ទៀត​ស្លាប់​និង​របួស​ហើយ​ការកើតមាន​នូវ​អំពើហិង្សា​នេះ​គឺ​ភាគច្រើន​ក្រុម​អាល់​កៃ​ដា​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​អ្នកទទួលខុសត្រូវ​និង​នៅ​ពីក្រោយ​រឿង​ទាំងអស់នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/132445778_title1n_zps2d46caf9.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Iraq154828088_620x350_zpsfcfbf17d.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Iraq-bombing_zps28437362.jpg

មតិយោបល់