វាជារឿងមួយដែលខុសលក្ខណ ដែលនិស្សិតកម្រិតបរិញ្ញា បានស្លៀកឈុតអាពាហ៍ពិពាហ៍ ដើម្បីអបអរ ដល់ការបញ្ចប់ថ្នាក់របស់ពួកគេ។
ជារឿងពិសេសណាស់ ដើម្បីអបអរដល់ការបញ្ចប់ថ្នាក់ របស់និស្សិត 09 101 របស់ថ្នាក់បង្រៀនលំហាត់ប្រាណ អ្នកសារព័ត៌មាន ផ្នែកអក្សរសាស្ត្រ របស់ វិទ្យាស្ថាន Hunan របស់ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ ដោយមើលទៅពោរពេញទៅដោយសំណើច។
ក្នុងការបញ្ចប់ថ្នាក់នេះដែរ ដើម្បីរក្សាអនុស្សាវរីយ៍ឲ្យនៅមានស្នាមញញឹមនោះ សិស្សជំនាន់ 09 101 បានជ្រើសរើសការថតរូបជុំគ្នា ដោយស្លៀករ៉ូបជាកូនកំលោះកូនក្រមុំ តែកុំច្រឡំ នារីស្លៀកជាប្រុស និងបុរស ស្លៀកឈុតនារី ទៅវិញ។
ដែលទាំងនេះ វាខុសនិង អ្នកដែលទទួលបានបិរញ្ញាប័ត្រ បញ្ចប់ការសិក្សាផ្សេងៗ ដោយមានអាវធំ និងពាក់បួកយ៉ាងត្រឹមត្រូវ តែពួកគេបែរជាធ្វើរឿងគួរឲ្យអស់សំណើចទៅវិញ។
បើទោះបីជាកម្មវិធីបញ្ចប់ថ្នាក់ របស់និស្សិត 09 101 ត្រូវបានគេវាយតម្លៃថាមានចំណុចខ្វះខាត់យ៉ាងធ្ងន់ធ្ងរនោះ តែក៏មានមនុស្សជាច្រើនបានយល់ឃើញថា វាជាគំនិតមួយដ៏រីករាយ ដើម្បីរក្សាទុកការចងចាំ នាពេលចុងក្រោយក្នុងការរួមជំនាន់សិក្សាជាមួយនឹងគ្នានោះ៕
https://i1272.photobucket.com/albums/y389/domneng/3D/1369888341907_zps55413c00.jpg
https://i1272.photobucket.com/albums/y389/domneng/3D/1369888341913_zps426d1675.jpg
https://i1272.photobucket.com/albums/y389/domneng/3D/1369888341918_zps7d2eb47b.jpg
https://i1272.photobucket.com/albums/y389/domneng/3D/1369888341923_zpsc8300346.jpg
https://i1272.photobucket.com/albums/y389/domneng/3D/1369888341930_zpseab97aed.jpg
https://i1272.photobucket.com/albums/y389/domneng/3D/1369888341938_zpsd1a0602c.jpg
មតិយោបល់