ព័ត៌មានជាតិ

Angry Birds តែងតាំង​អតីត​ប្រធាន​ជាន់ខ្ពស់ Nokia ជា​ប្រធាន​ប្រតិបត្តិការ​

ក្រុមហ៊ុន​ផលិត​ហ្គេម Rovio បានតែងតាំង​លោក Teemu Suila ជា​ប្រធាន​ប្រតិបត្តិការ បន្ទាប់ពី​លោក Harri Kaponen អតីត​ប្រធាន​ប្រតិបត្តិការ​ចាស់​លាឈប់​។​

angry birds

​យោងតាម​គេហទំព័រ Tech Crunch បាន​ឲ្យ​ដឹងថា នៅពេលនេះ លោក Teemu Suila ដែលជា​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Nokia ត្រូវបាន​ក្រុមហ៊ុន​ផលិត​ហ្គេម Angry Birds តែងតាំង​ជា​ប្រធាន​ប្រតិបត្តិការ ជំនួស​លោក Harri Koponen ដែល​បាន​លាឈប់​ទៅ​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ផ្សេង​មួយទៀត​ដែល​នៅ​ពីក្រោយ Rovio​។​
​លោក Teemu Suila ជា​បុគ្គលិក​ដែលមាន​បទពិសោធន៍ និង​ជំនាញ​ជាច្រើន ដែល​បាន​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Nokia អស់​រយៈពេល ២០​ឆ្នាំ​។​
​គួរបញ្ជាក់​ផងដែរ​ថា ប្រាក់ចំណូល​សុទ្ធ​របស់​ក្រុមហ៊ុន Rovio កាលពី​ឆ្នាំ ២០១២ បាន​កើនឡើង​ទ្វេដង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង​៕

មតិយោបល់