ព័ត៌មានជាតិ

រំលោភភ្ញៀវ​ក្នុងថ្ងៃ​ការ​របស់ខ្លួន​

ក្នុង​ហេតុ​ការណ៍​ដ៏​គួរ​ឲ្យចម្លែកមួយ ដែលកើតឡើងនៅតំបន់ Gwalior ក្នុងប្រទេស​ឥណ្ឌា ប៉ូលិសបានចាប់​ខ្លួនបុរសម្នាក់ ព្រោះតែបាន​រំលោភ​សេពសន្ថវៈ​ភ្ញៀវ​​នៅថ្ងៃអពាហ៍ពីពាហ៍របស់គាត់​។​
ហេតុ​ការណ៍​ដ៏អាក្រក់នេះបានកើតឡើង កាលពីថ្ងៃទី ៣ ខែ មិថុនា កន្លងទៅដែល​កូន​កម្លោះ​ឈ្មោះ​ Janak Singh មានវ័យ ២៥ ឆ្នាំ ជាជាងគំនូរ បានចាប់ភ្ញៀវ​ស្រីក្រមុំម្នាក់​ចូលទៅក្នុងបន្ទប់ ហើយចាប់ផ្តើម​សកម្ម​ភាពរំលោភ​តែម្តង​​ ខណៈដែល​ភ្ញៀវ​កំពុងតែអ៊ូអរនោះ​។​

២ ថ្ងៃក្រោយនៃហេតុការណ៍នេះ ជនរងគ្រោះមានកាភិតភ័យ​យ៉ាង​ខ្លាំង ​និង​ទទួលរង​ភាពឈឺចាប់ ដោយ​មិនមាន​ភាពក្លាហាន ហាន​ប្រាប់​រឿងនេះដល់ដទៃ​។​តែ​ទោះជាយ៉ាងណានាងបានប្រាប់ដល់មីងរបស់នាង ហើយមីងរបស់នាង​បានប្តឹងទៅកាន់ប៉ូលិសនៅ Murar ។​

ជន​រង​គ្រោះ​ ​គឺ​ជា​អ្នកដែលជាប់សាច់ញាតិ​​របស់កូនក្រមុំ​ ​ដោយ​ទៅតែម្នាក់ឯង​ដើម្បី​ចូលរួម​អបអរក្នុងពិធីមង្គលការនេះ តែត្រូវបាន​កូនកម្លោះរំលោភ ។​តែ​ទោះ​ជាយ៉ាងនេះក្តី ជន​ល្មើស​ត្រូវបានចាប់ខ្លួនដោយប៉ូលិស ដើម្បី​​បើក​ការ​ស៊ើប​អង្កេត​៕​
https://i1272.photobucket.com/albums/y389/domneng/3D/1370924875228_zps0712ee4a.jpg

មតិយោបល់