ព័ត៌មានជាតិ

ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​កម្មករឈ​ប់​សម្រាក​ថ្ងៃ​ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​

ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​អនុញ្ញាត​ឲ្យ កម្មករ​និយោជិក​ទាំងអស់ ឈប់សម្រាក​មួយថ្ងៃ ក្នុង​ថ្ងៃ​ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​។​

​ព្រះ​បរម​អ​ដ្ឋិ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នឹង​ត្រូវ​ដង្ហែ​នៅ​ថ្ងៃទី​១១​ខែកក្កដា ហើយ​ដើម្បី​សម្តែង​នូវ​ការគោរព និង​ដឹង​គុណ​ដល់​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះអង្គ ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ បាន​ប្រកាស​ដល់​កម្មក​រ​និយោជិក​ទាំងអស់ បាន​ឈប់សម្រាក ដើម្បី​ចូលរួម​ក្នុង​ពិធី​មួយ​នេះ​។​

​នៅ​ក្នុង​សេចក្ដីជូនដំណឹង​បានបញ្ជាក់​ថា “​សូម​លោក លោកស្រី ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អនុញ្ញាត​ឲ្យ​កម្មករ​និ​យោជិ​ក​បាន​ឈប់សម្រាក ដោយ​មាន​ប្រាក់​ឈ្នួល ចំនួន​១​ថ្ងៃ គឺ​នៅ​ថ្ងៃ សុក្រ ទី​១១ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​ចូលរួម​សម្តែង​ការគោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ និង​ដង្ហែ ព្រះ បរម​អ​ដិ្ឋ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​”៕​
Shihanouk Varamon

មតិយោបល់