ព័ត៌មានជាតិ

Tablet អេក្រង់ ៧​អ៊ីង​តម្លៃ ៩៩​ដុល្លារ​អាមេរិក​នឹង​បង្ហាញខ្លួន​នៅ​ត្រីមាស​ទី​៣

ក្រុមហ៊ុន Asus ចេញលក់ MeMo Pad HD ដែលជា Tablet អេក្រង់​ទំហំ ៧​អ៊ីង​របស់ខ្លួន​ក្នុងតម្លៃ ១២៩​ដុល្លារ​អាមេរិក ដែលជា​តម្លៃ​មួយ​ថោក​ជាងគេ​បំផុត​នៃ​ទីផ្សារ Tablet ប៉ុន្តែ​នៅពេលនេះ ស្រាប់​តែមាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​និយាយថា នៅ​ចុង​ត្រីមាស​ទី​៣ ឆ្នាំនេះ នឹងមាន Tablet អេក្រង់ ៧​អ៊ីង​ចេញលក់​ក្នុងតម្លៃ​ត្រឹមតែ ៩៩​ដុល្លារ​អាមេរិក​។​
​ប្រភព​សូម​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ឧស្សាហកម្ម​តៃវ៉ាន់ DigiTimes ថា នឹងមាន​ក្រុមហ៊ុន​ធំ​មួយ​នឹង​ចេញលក់ Tablet អេក្រង់​ទំហំ ៧​អ៊ីង​ក្នុងតម្លៃ ៩៩​ដុល្លារ​អាមេរិក ហើយ Tablet នោះ​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android​។​
​នេះ​ជា​ព័ត៌មាន​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់បាន Tablet មក​ប្រើ ព្រោះថា នាពេល​បច្ចុប្បន្ន Tablet នៅលើ​ទីផ្សារ​មានតម្លៃ​ថ្លៃ ទាប់​បំផុត​ក៏ ១៩៩​ដុល្លារ​អាមេរិក​ដែរ​៕

Memo-Pad-HD7-8

មតិយោបល់