ក្រុនហ៊ុន Software យក្សរបស់សហរដ្ឋអាមេរិក Microsoft បានប្រកាសជាផ្លូវនូវទំនាក់ទំនងជាដៃគូជាមួយនឹងក្រុមហ៊ុន Myanmar Information Technology Pte Ltd របស់មីយ៉ាន់ម៉ា(ភូមា) ដើម្បីពង្រីកអាជីវកម្មនៅក្នុងប្រទេសនេះ។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរដ្ឋ បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងចាប់យកប្រទេសភូមា ជាទីតាំងពង្រីកវិស័យព័ត៌មានវិទ្យា និងមុខជំនួញ ដែលការប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី ០៥ខែមិថុនា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ីបូព៌ា។
កិច្ចសហការនេះ នឹងបានធ្វើឲ្យប្រសើរឡើងនូវដំណើរការសេដ្ឋកិច្ចរបស់ប្រទេសភូមា ជាពិសេសគឺខាងបច្ចេកវិទ្យា ហើយនៅពេលអនាគត វិស័យមួយនេះនឹងរីកចម្រើនឡើងជាក់ជាមិនខាន។
រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាបានអនុញ្ញាតឲ្យ ក្រុមហ៊ុនទូរគមនាគមន៏ធ្វើការដេញថ្លៃសម្រាប់ទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាទូរគមនាគមន៍នៅទូទាំងប្រទេស ។
រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាក៏បានដាក់ចុះក្របខណ្ឌការងារគោលនយោបាយដើម្បីជំរុញឲ្យមានការប្រកួតប្រជែងនៃការប្រតិបត្តិករក្នុងស្រុក និងអន្ដរជាតិទាំងពីរនៅក្នុងវិស័យនេះ៕
ព័ត៌មានជាតិ
មតិយោបល់